
អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យការរៀបចំប្រព័ន្ធភ្លើងសូឡាបំភ្លឺលើស្ពានបេតុងថ្មី ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យការងារដាក់បង្គោលភ្លើងថ្មី និងបំពាក់អំពូលសូឡាបំភ្លឺផ្លូវប្រភេទ Solar LED ចំនួន ១៨បង្គោល នៅលើស្ពានបេតុងថ្មី ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ការរៀបចំបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរពេលយប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕










