ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តពោធិ៍សាត់ បិទប្រកាសផ្សាយសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦ភូមិ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ដើម្បីឈានទៅចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តពោធិ៍សាត់ បិទប្រកាសផ្សាយសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦ភូមិ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ដើម្បីឈានទៅចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
នៅវត្តត្នោតជុំ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំកិច្ចប្រជុំបិទប្រកាសផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីចំនួន ៦ភូមិ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ក្រោមអធិបតីភាព លោក សំ ណារិទ្ធិ អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងមន្ត្រីមូលដ្ឋាន ក្នុងស្រុកក្រគរ
សកម្មភាពអាជ្ញាធរ
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងមន្ត្រីមូលដ្ឋាន ក្នុងស្រុកក្រគរ
ឯកឧត្តម អ៊ឹង លាងហ៊ួ និងឯកឧត្តម ញ៉ូវ សុង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុប ៧៥នាក់ មកពីឃុំទាំង១១ នៃស្រុកក្រគរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកកណ្តៀង អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តសិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកណ្តៀង អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តសិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
ពោធិ៍សាត់៖ លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងអបអរសាទរសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្រុកវាលវែងទទួលបានស្ថានីយអង់តែនទូរស័ព្ទថ្មី ដើម្បីជួយតភ្ជាប់សេវាទំនាក់ទំនងនៅតំបន់ដាច់ស្រយាល
សកម្មភាពអាជ្ញាធរ
ស្រុកវាលវែងទទួលបានស្ថានីយអង់តែនទូរស័ព្ទថ្មី ដើម្បីជួយតភ្ជាប់សេវាទំនាក់ទំនងនៅតំបន់ដាច់ស្រយាល
ពោធិ៍សាត់៖ លោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយអង់តែនទូរស័ព្ទចល័តមូលនិធិកាតព្វកិច្ចសេវាសកល (USO) តម្លៃជាង ១០ម៉ឺនដុល្លារ ស្ថិតនៅអន្លង់ក្រពើ ឃុំថ្មដា ស្រុកវាលវែង ដើម្បីជួយដោះស្រាយបញ្ហាទំនាក់ទំនងនៅតំបន់ដាច់ស្រយាល នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។ ផ្តល់សេវាទំនាក់ទំនងរលូនដល់ប្រជាពលរដ្ឋ គាំទ្រវិស័យទេសចរណ៍ និងជួយដល់ការគ្រប់គ្រងបច្ចេកទេសការដ្ឋានទំនប់វារីអគ្គិសនីស្ទឹងមេទឹក។មុននឹងបើកការដ្ឋាន ក្រុមការងារបានសហការបោសសម្អាត និងបំផ្លាញចោលគ្រាប់កាំភ្លើងផ្លោងចំនួន ៤គ្រាប់ សេសសល់ពីសម័យសង្គ្រាមដោយសុវត្ថិភាព៕ សាយយ័ន្ត វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ចុះសម្របសម្រួលឈានដល់ការសម្រេចបញ្ចុះតម្លៃតូប ៣០% ជូនអាជីវករផ្សារបឹងខ្នារ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន ចុះសម្របសម្រួលឈានដល់ការសម្រេចបញ្ចុះតម្លៃតូប ៣០% ជូនអាជីវករផ្សារបឹងខ្នារ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ចុះដោះស្រាយវិវាទរវាងម្ចាស់ផ្សារ និងអាជីវករជួលតូបនៅផ្សារបឹងខ្នារ ខេត្តពោធិ៍សាត់។ ជាលទ្ធផល ភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយម្ចាស់ផ្សារសុខចិត្តបញ្ចុះតម្លៃជួលតូប ៣០% នៃតម្លៃដើម ជូនបងប្អូនអាជីវករ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកកណ្ដៀង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយសង្គ្រោះ និងគាំទ្រដល់ការងារកសិកម្មរបស់ប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកណ្ដៀង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយសង្គ្រោះ និងគាំទ្រដល់ការងារកសិកម្មរបស់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកផ្ទាល់ នៅទីតាំង ហុងចារឹក ឃុំស្យា និងតាមបណ្ដាប្រឡាយមេ ប្រឡាយរងនានា ក្នុងភូមិសាស្ត្រស្រុកកណ្ដៀង។ ការចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពទឹកនាពេលនេះ គឺធ្វើឡើងក្នុង គោលបំណងសំខាន់ៗ ដូចជា តាមដាន និងវាយតម្លៃពិនិត្យមើលស្ថានភាពទឹកនៅតាមប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រជាក់ស្តែង, បែងចែកទឹកពិនិត្យលទ្ធភាពក្នុងការបែងចែក និងបញ្ជូនទឹកឱ្យបានល្អប្រសើរទៅកាន់តំបន់ផលិតកម្មកសិកម្មក, បម្រើប្រជាពលរដ្ឋឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន។ រដ្ឋបាលស្រុកកណ្ដៀង បានបញ្ជាក់ជាថ្មីថា នឹងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានទឹក និងការគាំទ្រដល់វិស័យកសិកម្ម ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង៕ សាយយ័ន្ដ​ វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកក្រគរ និងមន្ទីរជំនាញខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅឃុំស្វាយស
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ និងមន្ទីរជំនាញខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅឃុំស្វាយស
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរឃុំស្វាយស និងមេភូមិ បានបើកកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមលើវិស័យដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាស្រុកក្រគរ កាលពីរថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្តាប់នូវការលើកឡើងពីទុក្ខលំបាក និងសំណូមពរ ក៏ដូចជាការពិនិត្យមើលឯកសារគតិយុត្តពាក់ព័ន្ធនឹងទីតាំងដីមានទំនាស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈ្នះ-ឈ្នះ និងស្របតាមផ្លូវច្បាប់ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ តំណាងមន្ទីរ និងរដ្ឋបាលស្រុក បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍នឹងខិតខំចុះពិនិត្យ និងវាស់វែងស្រាវជ្រាវឱ្យបានហ្មត់ចត់ឡើងវិញនូវស្ថានភាពដីជាក់ស្តែង ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងការពារផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការលំអៀង។ ជាលទ្ធផល ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាលើដំណោះស្រាយសមស្របមួយចំនួន និងបន្តចាត់ចែងអនុវត្តនីតិវិធីបន្ត ដើម្បីបញ្ចប់វិវាទនេះឱ្យបានឆាប់រហ័សក្នុងនាមជាគ្រួសារតែមួយនៅក្នុងសហគមន៍៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំយ៉ាបផ្ទះបើកមុខផ្លូវលេខ 54B ជួយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំយ៉ាបផ្ទះបើកមុខផ្លូវលេខ 54B ជួយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍
អាជ្ញាធរដែនដីបានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំយ៉ាបផ្ទះបើកមុខផ្លូវលេខ 54B ។ ការចូលរួមនេះជួយពន្លឿនការអភិវឌ្ឍផ្លូវ សម្រួលការធ្វើដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់បឹងទន្លេសាប និងកំពង់លួង ដែលជាគំរូដ៏ល្អក្នុងការអភិវឌ្ឍសហគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងដាក់លូសម្រាមលើផ្លូវជាតិលេខ១០
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងដាក់លូសម្រាមលើផ្លូវជាតិលេខ១០
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ ដែលមានសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ១០ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចអន្តរាគមន៍នេះ ផ្តោតសំខាន់លើការរៀបចំសណ្ដាប់ធ្នាប់ និងការដាក់លូសម្រាម ចាប់ពីព្រំប្រទល់ស្រុកសំឡូត រហូតដល់ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីធានាបាននូវសោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានល្អប្រសើរជូនប្រជាពលរដ្ឋ និងធ្វើអ្នកដំណើរ៕ ឈឹម ម៉ារីយ៉ាន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងចុះតាក់តែងដើមត្របែកព្រៃ និងដាំផ្កាភួងម៉ាឡៃតាមបណ្តោយផ្លូវជាតិលេខ៥
សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងចុះតាក់តែងដើមត្របែកព្រៃ និងដាំផ្កាភួងម៉ាឡៃតាមបណ្តោយផ្លូវជាតិលេខ៥
អភិបាលរងស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរឃុំអន្សាចំបក់ ចុះតាក់តែងដើមត្របែកព្រៃ និងដាំផ្កាភួងម៉ាឡៃតាមទ្រូងផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ឃុំអន្សាចំបក់ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានតាមដងផ្លូវសាធារណៈ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃនៅមុខវត្តវិហារហ្លួង ដោយទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធទាំងស្រុង
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃនៅមុខវត្តវិហារហ្លួង ដោយទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធទាំងស្រុង
អភិបាលស្រុកក្រគរ និងអាជ្ញាធរឃុំ បានចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាយូរឆ្នាំ​ នៅខ្លោងទ្វារវត្តវិហារហ្លួង ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់។ ជាលទ្ធផល ភាគីប្រជាពលរដ្ឋបានយល់ព្រមទទួលយកដំណោះស្រាយរបស់លោកអភិបាលស្រុកទាំងស្រុង ខណៈរដ្ឋបាលស្រុកបានថ្លែងអំណរគុណដល់បងប្អូនដែលបានសហការដើម្បីការអភិវឌ្ឍមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកភ្នំក្រវាញយកចិត្តទុកដាក់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលស្រុកចុះពិនិត្យទីតាំងគ្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញយកចិត្តទុកដាក់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលស្រុកចុះពិនិត្យទីតាំងគ្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ក្រោមការចង្អុលបង្ហាញពី លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ លោក តេង ឈឿម នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់គ្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីសិក្សាបច្ចេកទេស និងធានាគុណភាពផ្លូវ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយជូនបងប្អូនអ្នកអនាម័យមកពី ៣ឃុំ ក្នុងស្រុកវាលវែង
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយជូនបងប្អូនអ្នកអនាម័យមកពី ៣ឃុំ ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញជួបសំណេះសំណាលសាកសួរទុក្ខ ដោយផ្ទាល់ជាមួយបងប្អូនអ្នកអនាម័យចំណុះឱ្យស្រុកចំនួន ៣ឃុំ រួមមាន ឃុំប្រម៉ោយ, ឃុំអន្លង់រាប, ឃុំក្រពើពីរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យ លោកមេឃុំ ព្រមទាំងបងប្អូនអ្នកអនាម័យទាំងអស់។ អំណោយលើកទឹកចិត្ត ក្នុងឱកាសនោះ លោកអភិបាលស្រុកបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនអ្នកអនាម័យសរុបចំនួន ៤៤នាក់ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ជីវភាពរស់នៅ និងថ្លែងអំណរគុណចំពោះការលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាអនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត