អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពទឹក និងប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នលើស្ពានខ្សាច់ពូក ស្ពានតាណឹម ឃុំរកាត

អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពទឹក និងប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នលើស្ពានខ្សាច់ពូក ស្ពានតាណឹម ឃុំរកាត

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងកើនឡើង និងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះ រដ្ឋបាលស្រុកបានសម្រេច ផ្អាកចរាចរណ៍បណ្ដោះអាសន្នលើស្ពានខ្សាច់ពូក ស្ពានតាណឹម ឃុំរកាត ជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព រហូតទាល់តែស្ថានភាពទឹកស្រកចុះធម្មតាវិញ។

ខេត្តពោធិ៍សាត់Pursatស្រុកភ្នំក្រវាញ

ព័ត៌មានពាក់ព័ន្ធ

សកម្មភាពដ៏មមាញឹកនៃការអញ្ជើញមកទទួលសេវាពីសំណាក់ប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ
សកម្មភាពអាជ្ញាធរ
សកម្មភាពដ៏មមាញឹកនៃការអញ្ជើញមកទទួលសេវាពីសំណាក់ប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ
បងប្អូនប្រជាពលរដ្ឋជាច្រើនបានអញ្ជើញមកទទួលសេវាសាធារណៈយ៉ាងមមាញឹក នៅការិយាល័យច្រកចេញចូលតែមួយ ដែលដំណើរការយ៉ាងរលូន រៀបរយល្អ និងឆាប់រហ័សពីសំណាក់មន្ត្រីជំនាញ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកវាលវែង ប្រគល់អំណោយស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនកងទ័ពជួរមុខ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង ប្រគល់អំណោយស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនកងទ័ពជួរមុខ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងលោកអភិបាលរង រួមជាមួយលោកនាយករដ្ឋបាលស្តីទី ប្រធាន និងអនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក បានអញ្ជើញចុះប្រគល់ស្បៀង គ្រឿងឧបភោគបរិភោគ បន្លែ និងនំអន្សម ដែលជាអំណោយសប្បុរសធម៌ទទួលបានពីព្រះចៅអធិការវត្តមួយចំនួនក្នុងស្រុកវាលវែង ជូនដល់វីរជនកងទ័ពជួរមុខ ដែលជាអង្គភាពសហសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលស្រុកវាលវែង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ អំណោយស្បៀង និងសម្ភារដែលបានប្រគល់ រួមមាន៖ អង្ករ ៣៥០ គីឡូក្រាម, បន្លែចម្រុះ ១៥០ គីឡូក្រាម, អន្សម ៥០០ ដើម,​ មីកញ្ចប់ ១១ កេះ, ទឹកផ្លែឈើ ៧ កេះ, ទឹកបរិសុទ្ធ ៤​ កេះ, ទឹកបរិសុទ្ធ ៧ យួរ, ទឹកស៊ីអ៊ីវ ១០ យួរ, ទឹកត្រី ២ យួរ, សៀង ១០ គីឡូក្រាម, នឹង ទឹកដោះគោខាប់ ៥ កំប៉ុង។ សកម្មភាពចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភនេះ គឺដើម្បីជាការរួមចំណែកលើកទឹកចិត្ត និងឆ្លើយតបចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងកងកម្លាំងការពារជាតិផងដែរ៕ សាយយ័ន្ត វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ព្រះសង្ឃវត្តពាលញែក និមន្តចែកអំណោយ និងថវិកាដល់ពន្ធនាគារខេត្តពោធិ៍សាត់
សកម្មភាពអាជ្ញាធរ
ព្រះសង្ឃវត្តពាលញែក និមន្តចែកអំណោយ និងថវិកាដល់ពន្ធនាគារខេត្តពោធិ៍សាត់
ព្រះសង្ឃវត្តពាលញែកបាននិមន្តនាំយកអំណោយរួមមាន អន្សមចំនួន ២កន្ត្រកធំ, ភេសជ្ជៈ ៥កេស, ទឹកសុទ្ធ ៣០យួរ និងថវិកា ១៥០,០០០រៀល ប្រគល់ជូនពន្ធនាគារខេត្តពោធិ៍សាត់ ដោយមានលោកវរអគ្គានុក្សថ្នាក់លេខ២ អៀត ប៊ុនធឿន អនុប្រធានពន្ធនាគារ ជាអ្នកទទួល ដើម្បីចាត់ចែងប្រើប្រាស់ក្នុងអង្គភាព។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ចុះពិនិត្យផ្លូវចូលអធិការដ្ឋាននគរបាលស្រុក ត្រៀមជួសជុលជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន ចុះពិនិត្យផ្លូវចូលអធិការដ្ឋាននគរបាលស្រុក ត្រៀមជួសជុលជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពផ្លូវចូលទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដែលស្ថិតនៅក្នុងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ។ ការអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ គឺធ្វើឡើងក្នុងគោលបំណងរៀបចំផែនការ និងត្រៀមលក្ខណៈជួសជុលស្តារឡើងវិញនូវកំណាត់ផ្លូវមួយខ្សែនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែងាយស្រួល សុវត្ថិភាព និងចៀសវាងការលំបាកក្នុងរដូវវស្សា។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានផ្តាំផ្ញើ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងផ្នែកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ពិនិត្យបច្ចេកទេស និងរៀបចំដំណើរការជួសជុលឱ្យបានឆាប់រហ័ស និងមានគុណភាពមាំទាំ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសប្រជាពលរដ្ឋដែលត្រូវមកទំនាក់ទំនងការងារនៅអធិការដ្ឋាននគរបាលស្រុក ក៏ដូចជាធ្វើដំណើរឆ្លងកាត់ទីនោះជារៀងរាល់ថ្ងៃ៕ សាយយ័ន្ដ វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះ លោកអភិបាលស្រុកបានគាំទ្រ និងលើកទឹកចិត្តដល់របរប្រចាំថ្ងៃរបស់ពួកគាត់ ក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាព ព្រមទាំងបានឧបត្ថម្ភអំណោយដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងឱកាសបុណ្យប្រពៃណីជាតិ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ដឹកនាំកម្លាំងចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជន៩គ្រួសារ នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ដឹកនាំកម្លាំងចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជន៩គ្រួសារ នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ជាអនុប្រធាននិងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារអតីតយុវជនជាសម្ព័ន្ធមេត្រីភាពចំនួន៩គ្រួសារ ដែលកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសបើកទទួលពាក្យចូលរួមប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដើម្បីអបអរសាទរបុណ្យអុំទូកឆ្នាំ២០២៦
សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសបើកទទួលពាក្យចូលរួមប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដើម្បីអបអរសាទរបុណ្យអុំទូកឆ្នាំ២០២៦

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសបើកទទួលពាក្យចូលរួមប្រណាំងទូក «ង» ខ្នាតអន្តរជាតិ សម្រាប់ពិធីបុណ្យអុំទូកឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ (ផុតកំណត់ទទួលពាក្យថ្ងៃទី១ វិច្ឆិកា ២០២៦)។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលើកទី២ ក្នុងភូមិសាស្ត្រស្រុកក្រគរ និងស្រុកបាកាន
ធនធានទឹក និងឧតុនិយម

លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលើកទី២ ក្នុងភូមិសាស្ត្រស្រុកក្រគរ និងស្រុកបាកាន

លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទឹកភ្លៀងលើកទី២ នៅក្នុងភូមិសាស្ត្រស្រុកក្រគរ និងស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សេចក្តីណែនាំ
សេចក្តីជូនដំណឹង

សេចក្តីណែនាំ

សេចក្តីណែនាំ ស្តីពីការប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពស្រូវនៅរដូវប្រាំងក្នុងស្រុកកណ្តៀង

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា សំណេះសំណាលជាមួយកម្មករ កម្មការនីនិងអ្នកបើកបរ ពេលវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ខូយ រីដា សំណេះសំណាលជាមួយកម្មករ កម្មការនីនិងអ្នកបើកបរ ពេលវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខយ៉ាងជិតស្និទ្ធ ជាមួយអ្នកបើកបររថយន្តក្រុង ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលត្រៀមខ្លួនធ្វើដំណើរវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីបានមកស្រុកកំណើត ដើម្បីចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រកបដោយបរិយាកាសរីករាយ និងស្នាមញញឹម នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណតផ្សារភួរពុយ ស្ថិតក្នុងភូមិពោរតាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត