អាជ្ញាធរមូលដ្ឋានចុះរៀបចំសោភណ្ឌភាពនៅ ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ហៅស្ពានខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ

អាជ្ញាធរមូលដ្ឋានចុះរៀបចំសោភណ្ឌភាពនៅ ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ហៅស្ពានខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ពោធិ៍សាត់៖ ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ដែលត្រូវបានគេស្គាល់ទូទៅថា ស្ពានខ្ពស់ គឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយ មានទីតាំងស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទីកន្លែងនេះកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង ក្នុងការលើកកម្ពស់សោភណ្ឌភាព និងអនាម័យ ដើម្បីផ្តល់ភាពស្រស់បំព្រង និងផាសុខភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនា។ ក្រុមការងារមូលដ្ឋានដឹកនាំដោយលោក ឆេន កែន មេឃុំអូរសោម រួមជាមួយក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេភូមិ និងកម្លាំងប្រជាការពារភូមិ បានចុះផ្ទាល់ដើម្បីរៀបចំសោភណ្ឌភាពនៅតំបន់ស្ពានខ្ពស់ នាថ្ងៃទី១៣ ១៤ ខែតុលា ឆ្នាំ២០២៦។ សកម្មភាពនេះមិនត្រឹមតែជួយកែលម្អបរិស្ថាន និងសោភណ្ឌភាពបៃតងនៅតាមដងផ្លូវ និងកន្លែងថតរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសហការ និងការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិមកលេងកម្សាន្តក្នុងតំបន់អូរសោមដ៏ស្រស់ត្រកាលនេះផងដែរ៕ សាយយ័ន្ដ វុន្នីយ៉ា

ខេត្តពោធិ៍សាត់Pursatស្រុកវាលវែង

ព័ត៌មានពាក់ព័ន្ធ

រដ្ឋបាលក្រុងពោធិ៍សាត់ នាំយកស្បៀងអាហារផ្តល់ជូនប្រជាពលរដ្ឋ ១៦ គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀង នៅសង្កាត់ព្រៃញី
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ នាំយកស្បៀងអាហារផ្តល់ជូនប្រជាពលរដ្ឋ ១៦ គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀង នៅសង្កាត់ព្រៃញី
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយស្បៀងអាហារ អង្ករ ២០គីឡូក្រាម និងមី ១២កញ្ចប់ ក្នុងមួយគ្រួសារ ទៅចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន ១៦គ្រួសារ នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តក្នុងការជម្នះការលំបាក។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលក្រុងពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងចំណេះដឹងអាជីវកម្មដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញចីរភាពសេដ្ឋកិច្ចមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងចំណេះដឹងអាជីវកម្មដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញចីរភាពសេដ្ឋកិច្ចមូលដ្ឋាន
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្ម» ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ ចាប់ពីរថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២៦ ដោយផ្តោតលើការរៀបចំផែនការអាជីវកម្ម ហិរញ្ញវត្ថុ ទីផ្សារ និងប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណូលដល់អ្នកប្រកបមុខរបរមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង អញ្ជើញដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំខែតុលា លើវិស័យអប់រំក្នុងស្រុកវាលវែង
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង អញ្ជើញដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំខែតុលា លើវិស័យអប់រំក្នុងស្រុកវាលវែង
អភិបាលស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា លើវិស័យអប់រំ ដោយមានការចូលរួមពីអភិបាលរងស្រុក ការិយាល័យអប់រំ និងនាយក-នាយករងសាលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាពអប់រំក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងស្រុកវាលវែង ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន
សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកវាលវែង ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន
លោក ប្រាក់ អំចំណាន អភិបាលរងស្រុកស្រុកវាលវែង បានចុះពិនិត្យការសាងសង់អគារសិក្សា ១ខ្នង ៣បន្ទប់ និងដាំកូនឈើនៅ សាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន ដែលជាអំណោយរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម ភួ ពុយ អ្នកតំណាងរាស្ត្រខេត្តបាត់ដំបង ព្រមទាំងក្រុមគ្រួសារ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពទឹក និងប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នលើស្ពានខ្សាច់ពូក ស្ពានតាណឹម ឃុំរកាត
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពទឹក និងប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នលើស្ពានខ្សាច់ពូក ស្ពានតាណឹម ឃុំរកាត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងកើនឡើង និងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះ រដ្ឋបាលស្រុកបានសម្រេច ផ្អាកចរាចរណ៍បណ្ដោះអាសន្នលើស្ពានខ្សាច់ពូក ស្ពានតាណឹម ឃុំរកាត ជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព រហូតទាល់តែស្ថានភាពទឹកស្រកចុះធម្មតាវិញ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សកម្មភាពដ៏មមាញឹកនៃការអញ្ជើញមកទទួលសេវាពីសំណាក់ប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ
សកម្មភាពអាជ្ញាធរ
សកម្មភាពដ៏មមាញឹកនៃការអញ្ជើញមកទទួលសេវាពីសំណាក់ប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ
បងប្អូនប្រជាពលរដ្ឋជាច្រើនបានអញ្ជើញមកទទួលសេវាសាធារណៈយ៉ាងមមាញឹក នៅការិយាល័យច្រកចេញចូលតែមួយ ដែលដំណើរការយ៉ាងរលូន រៀបរយល្អ និងឆាប់រហ័សពីសំណាក់មន្ត្រីជំនាញ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយពលរដ្ឋចុះរៀបចំការ៉ុងខ្សាច់ទប់ទឹកជំនន់ភ្លៀង ដើម្បីការពារសុវត្ថិភាពសហគមន៍
គ្រោះធម្មជាតិ

អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយពលរដ្ឋចុះរៀបចំការ៉ុងខ្សាច់ទប់ទឹកជំនន់ភ្លៀង ដើម្បីការពារសុវត្ថិភាពសហគមន៍

ពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរដែនដី សហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះធ្វើយុទ្ធនាការរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំច្រកការ៉ុងខ្សាច់ទប់ទឹកតាមបណ្តោយដងស្ទឹង ស្ថិតក្នុងឃុំស្វាយលួង និងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារជំនន់ទឹកភ្លៀង។ សកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលយប់ជ្រៅនេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចសហការយ៉ាងរឹងមាំរវាងអាជ្ញាធរ និងសហគមន៍ ព្រមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាព ជីវភាព និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយកាត់បន្ថយហានិភ័យនៃការលិចលង់ និងការពារផលប្រយោជន៍របស់ប្រជាសហគមន៍បានយ៉ាងទាន់ពេលវេលា៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
សេចក្តីប្រកាសព័ត៌មាន

សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានច្រានចោលទាំងស្រុងនូវការផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ «បណ្តាញព័ត៌មានថ្មី N3» ដែលបានចុះផ្សាយថា លោក ប្រុក សៀក កំពុងកាប់គាស់ពាក់ព័ន្ធជាមួយមន្ត្រីបរិស្ថាន ឬស្ថិតក្រោមដីកសិកម្មអត់មានត្រូវបរិស្ថានមកលូកលាន់បាន ហើយមន្ត្រីបរិស្ថានចាប់ខ្លួនយកទៅដាក់នៅស្នងការដ្ឋាន។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ផ្ទាល់ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នៅស្រុកបាកាន
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ផ្ទាល់ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នៅស្រុកបាកាន

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពពិនិត្យមើលផលប៉ះពាល់ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។