
ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងអង្គការ WCS បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលផលស្រូវនិរន្តរភាព ជូនដល់កសិករក្នុងស្រុកក្រគរ និងស្រុកភ្នំក្រវាញ
ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន សហការជាមួយមន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មឃុំ និងអង្គការ WCS ក្រោមគម្រោង PCRL បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលផល និងកិច្ចការងារក្រោយប្រមូលផលស្រូវប្រកបដោយនិរន្តរភាព ជូនដល់កសិករនៃសាលារៀនស្រែកសិករ ក្នុងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្រុកក្រគរ និងរាំងខ្វាវ ស្រុកភ្នំក្រវាញ ដើម្បីពង្រឹងបច្ចេកទេស និងកាត់បន្ថយការបាត់បង់ទិន្នផលស្រូវ។









