
ព្រះចៅអធិការវត្តកែវសុវណ្ណ នាំយកទេយ្យទានពីបុណ្យភ្ជុំបិណ្ឌ ប្រគល់ជូនវីរកងទ័ពជួរមុខនៅថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់
ព្រះគ្រូ ញ៉ឹក សែមរតនា ព្រះចៅអធិការវត្តកែវសុវណ្ណ បានរៀបចំទេយ្យទានដែលទទួលបានពីពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីនាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតំបន់ថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃវត្តកែវ សុវណ្ណ និង ពុទ្ធបរិស័ទ ចំណុះជើងវត្តយ៉ាងច្រើនកុះករ។










