
រដ្ឋបាលក្រុងពោធិ៍សាត់ នាំយកស្បៀងអាហារផ្តល់ជូនប្រជាពលរដ្ឋ ១៦ គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀង នៅសង្កាត់ព្រៃញី
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយស្បៀងអាហារ អង្ករ ២០គីឡូក្រាម និងមី ១២កញ្ចប់ ក្នុងមួយគ្រួសារ ទៅចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន ១៦គ្រួសារ នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តក្នុងការជម្នះការលំបាក។










