ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះណែនាំម្ចាស់ទីតាំងលក់អេតចាយឱ្យពង្រឹងអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ នៅសង្កាត់រលាប
(ពោធិ៍សាត់)៖ លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះអប់រំ និងណែនាំដោយផ្ទាល់អំពីបញ្ហាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ដល់ទីតាំងលក់អេតចាយមួយកន្លែងជារបស់លោក ចាន់ រដ្ឋា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៥ ក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងសកម្មភាពចុះណែនាំនេះ ក្រុមការងាររដ្ឋបាលក្រុងបានជម្រុញ និងក្រើនរំលឹកដល់ម្ចាស់ទីតាំង ត្រូវរៀបចំទុកដាក់សម្ភារៈអេតចាយឱ្យមានរបៀបរៀបរយ ជៀសវាងការដាក់ពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន និងលំហូរចរាចរណ៍សាធារណៈ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ ឱ្យកាន់តែមានរបៀបរៀបរយ ស្អាត និងមានបរិស្ថានល្អ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ៕


សកម្មភាពអាជ្ញាធរ
ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ចុះពិនិត្យ និងដោះស្រាយបញ្ហាផ្លូវថ្នល់ត្រង់ចំណុច «ថ្នល់បត់ទី១ និងទី២» ក្នុងស្រុកក្រគរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ រួមជាមួយសហការី និងអាជ្ញាធរស្រុកក្រគរ បានចុះពិនិត្យសិក្សា ដើម្បីធ្វើការដោះស្រាយតាមបច្ចេកទេសជំនាញលើផ្លូវថ្នល់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។
លោក ប៉ិន វណ្ណា ក្រុមប្រឹក្សាស្រុក បានអោយដឹងថា ស្ថិតនៅចំណុច «ថ្នល់បត់ទី១ និងទី២» ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាទីតាំងឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ។
សូមរំលឹកថា បើតាមការវាយតម្លៃជារួម គ្រោះថ្នាក់ដែលកើតឡើងគឺបណ្តាលមកពី «កត្តាល្បឿន»។
ជាមួយគ្នានោះដែរ លោក ក៏មានការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ព្រោះវាជានិមិត្តរូបនៃពលរដ្ឋថ្លៃថ្នូរ និងជាការការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ៕


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី៤៨ ដើម្បីបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត
ង្គប្រជុំបានដំណើរការទៅយ៉ាងរលូន ស្របតាមរបៀបវារៈដែលបានគ្រោងទុក។ ក្នុងឱកាសនោះ គណៈអធិបតី និងសមាជិកអង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល លើលទ្ធផលការងារនានាក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក, លោកអភិបាលរងស្រុក, លោកនាយក-នាយករងរដ្ឋបាលសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីចំណុះសាលាស្រុក, តំណាងការិយាល័យជំនាញជុំវិញស្រុក, អាជ្ញាធរភូមិ-ឃុំ, ប៉ុស្តិ៍នគរបាលរដ្ឋបាល, តំណាងមណ្ឌលសុខភាព, ចាស់ព្រឹទ្ធាចារ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានសមាសភាពចូលរួមសរុបចំនួន ១៤៧នាក់ (ស្រី ៤៤នាក់)។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកណ្តៀង ចុះពិនិត្យសណ្តាប់ធ្នាប់ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងផ្សារសាមគ្គីកណ្តៀង
(ពោធិ៍សាត់)៖ លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំក្រុមការងារចម្រុះ ចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីកណ្តៀង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។
ការចុះជួបផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងស្តាប់ និងទទួលយកនូវរាល់បញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ របស់អាជីវករ ដើម្បីយកមកពិភាក្សា និងស្វែងរកដំណោះស្រាយជូនបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានពិនិត្យមើលលើការរៀបចំបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណផ្សារ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត របៀបរៀបរយ និងមានភាពស្រស់បំព្រងឡើងបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកភ្នំក្រវាញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ
វេទិកាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងបើកឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមមតិយោបល់ផ្ទាល់ ក្នុងការស្ថាបនា និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមស្រុកបាកាន នាំយកអំណោយមនុស្សធម៌ជូនគ្រួសារអតីតយុទ្ធជនពិការ ក្នុងឃុំត្រពាំងជង
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងជាប្រធានសាខាកាកបាទក្រហមស្រុក បានចាត់តាំងតំណាងឱ្យចុះនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ មាស សារិន អាយុ ៧៥ឆ្នាំ ដែលជួបការលំបាក និងពិការដៃជើង រស់នៅក្នុងភូមិកណ្ដឹងមាស ឃុំត្រពាំងជង នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ។
ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ ចំពោះបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ៕


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឃុំបាក់ចិញ្ចៀន និងឃុំសំរោង
ពោធិ៍សាត់៖ ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឃុំបាក់ចិញ្ចៀន និងឃុំសំរោង ដែលបានប្រព្រឹត្តទៅនៅបរិវេណវត្តព្រែក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។
ពិធីនេះមានចូលរួមពី លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដើម្បីប្រមូលរាល់មតិយោបល់ សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារសម្របសម្រួលបើកប្រឡាយទឹកថ្មី ជូនពលរដ្ឋភូមិផ្ទះរុង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះសម្របសម្រួល និងបើកការដ្ឋានស្ថាបនាប្រឡាយទឹកថ្មីមួយខ្សែ ប្រវែង ៤៦០ម៉ែត្រ ព្រមទាំងលូរំដោះទឹកចំនួន ១កន្លែង ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
គម្រោងប្រឡាយទឹកថ្មីនេះ អាចលេចរូបរាងឡើងបាន ក្រោមការសម្របសម្រួលផ្ទាល់ និងការជួបជុំពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តបរិច្ចាគដីកម្មសិទ្ធិ ដើម្បីតភ្ជាប់ប្រព័ន្ធទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលដំណាំស្រូវ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់សហគមន៍។ អាជ្ញាធរស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕


សកម្មភាពអាជ្ញាធរ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ នៅវត្តសូរិយា សង្កាត់រលាប
រដ្ឋបាលក្រុងបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ អាណត្តិទី៤។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង និងលោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៤ រួមមាន៖ សង្កាត់ចំរើនផល លលកស រលាប និងសង្កាត់ស្វាយអាត់ សរុបចំនួន ២៩០នាក់ ស្រី ៦០នាក់។


សកម្មភាពអាជ្ញាធរ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ នៅឃុំស្រែស្តុក
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៦ នៅទីតាំងទីទួលសុវត្ថិភាពក្តីឧត្តម ឃុំស្រែស្តុក ស្រុកកណ្តៀង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ណារ៉ា ចំរើន អភិបាលនៃគណៈអភិបាលស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា អភិបាលរងស្រុក មន្ទីរជំនាញ ការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋ និងចាស់ព្រឹទ្ធាចារ្យ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយការសាងសង់សំណង់នៅភូមិអភិវឌ្ឍន៍បឹងយា និងចុះពិនិត្យការចាក់ដីច្រាំងស្ទឹងនៅឃុំអន្លង់វិល
ពោធិ៍សាត់៖ លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីកំណត់ចំពោះការសាងសង់សំណង់ផ្សេងៗ ជូនដល់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអភិវឌ្ឍន៍បឹងយា ឃុំវាល ស្រុកកណ្ដៀង ដើម្បីពង្រឹងការគ្រប់គ្រងសំណង់ឱ្យមានសណ្តាប់ធ្នាប់ និងត្រឹមត្រូវតាមបច្ចេកទេស នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកអភិបាលស្រុក បានបន្តដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការងារចាក់ដីច្រាំងស្ទឹង ស្ថិតក្នុងឃុំអន្លង់វិល។ សកម្មភាពចុះពិនិត្យផ្ទាល់នេះ គឺដើម្បីធានាឱ្យការដ្ឋានអនុវត្តទៅតាមស្តង់ដារ ក្នុងគោលបំណងការពារការបាក់ស្រុត ការពារទឹកជំនន់ និងរួមចំណែកកែលម្អសោភ័ណភាពដងស្ទឹងឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
ការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ផ្សព្វផ្សាយកម្មវិធី «មតិយើង» ជូនគរុសិស្ស ដើម្បីពង្រឹងសេវាសាធារណៈ
លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយពីការប្រើប្រាស់កម្មវិធីឌីជីថល «មតិយើង» ដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ គ្រូឧទ្ទេស និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រិតការខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

