
កិច្ចប្រជុំផ្សព្វផ្សាយការសាងសង់សំណង់នៅភូមិអភិវឌ្ឍន៍បឹងយា និងចុះពិនិត្យការចាក់ដីច្រាំងស្ទឹងនៅឃុំអន្លង់វិល
ពោធិ៍សាត់៖ លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីកំណត់ចំពោះការសាងសង់សំណង់ផ្សេងៗ ជូនដល់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអភិវឌ្ឍន៍បឹងយា ឃុំវាល ស្រុកកណ្ដៀង ដើម្បីពង្រឹងការគ្រប់គ្រងសំណង់ឱ្យមានសណ្តាប់ធ្នាប់ និងត្រឹមត្រូវតាមបច្ចេកទេស នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកអភិបាលស្រុក បានបន្តដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការងារចាក់ដីច្រាំងស្ទឹង ស្ថិតក្នុងឃុំអន្លង់វិល។ សកម្មភាពចុះពិនិត្យផ្ទាល់នេះ គឺដើម្បីធានាឱ្យការដ្ឋានអនុវត្តទៅតាមស្តង់ដារ ក្នុងគោលបំណងការពារការបាក់ស្រុត ការពារទឹកជំនន់ និងរួមចំណែកកែលម្អសោភ័ណភាពដងស្ទឹងឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញបន្ថែមទៀត៕










