ព័ត៌មានក្នុងខេត្ត

អភិបាលស្រុកភ្នំក្រវាញ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅកោះពេជ្រ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅកោះពេជ្រ
រាជធានីភ្នំពេញ៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវារបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកក្រគរ នាំយកកូនឈើក្ងោក ១០០ដើម ចែកជូនអនុវិទ្យាល័យកោះរំដួល ដើម្បីត្រៀមដាំលម្អសាលា
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ នាំយកកូនឈើក្ងោក ១០០ដើម ចែកជូនអនុវិទ្យាល័យកោះរំដួល ដើម្បីត្រៀមដាំលម្អសាលា
ខេត្តពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បាននាំយកកូនដើមក្ងោកចំនួន ១០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទៅចែកជូនដល់អនុវិទ្យាល័យកោះរំដួល នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការប្រគល់ជូនកូនឈើនេះ គឺដើម្បីត្រៀមរៀបចំដាំដុះនៅសប្តាហ៍ក្រោយ ក្នុងគោលបំណងបង្កើនពណ៌បៃតង និងលើកកម្ពស់សោភ័ណភាពក្នុងបរិវេណសាលារៀន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកក្រគរ ចុះសម្អាតបរិស្ថាន និងថែទាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះសម្អាតបរិស្ថាន និងថែទាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥
ខេត្តពោធិ៍សាត់៖ ក្រោមការចង្អុលបង្ហាញពី លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកបានដឹកនាំក្រុមការងារ ចុះយុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំទាំង៧ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពសំខាន់ៗនៅក្នុងយុទ្ធនាការនេះ រួមមាន៖ ស្រោចទឹកដើមឈើ និងកាត់ស្មៅនៅតាមទ្រូងផ្លូវជាតិ, ប្រមូល និងសម្អាតសំរាមទាំងសងខាងចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរឃុំត្រពាំងជង ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម នៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស
សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំត្រពាំងជង ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម នៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស
អាជ្ញាធរមូលដ្ឋាន ឃុំត្រពាំងជង បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃ គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលស្ថិតនៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ សមាសភាពអញ្ជើញចូលរួមក្នុងសកម្មភាពនេះ រួមមាន៖ លោក អុឹម សាមិន មេឃុំត្រពាំងជង លោក ម៉េត គា ជំទប់ទី២ ឃុំ លោក ខុន ស ស្មៀនឃុំ ព្រមទាំង លោកមេភូមិ និងលោកអនុភូមិបឹងប្រីយ៍។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តបច្ចេកទេសសាងសង់ ឱ្យស្របតាមស្តង់ដារ គុណភាព និងធានាឱ្យបាននូវការប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សកម្មភាពក្រុមការងារសំអាតអនាម័យបរិស្ថាន នៃរដ្ឋបាលស្រុកក្រគរ បានធ្វើការកាត់ស្មៅតាមទ្រូងផ្លូវ និងប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ
សកម្មភាពអាជ្ញាធរ
សកម្មភាពក្រុមការងារសំអាតអនាម័យបរិស្ថាន នៃរដ្ឋបាលស្រុកក្រគរ បានធ្វើការកាត់ស្មៅតាមទ្រូងផ្លូវ និងប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ
សកម្មភាពក្រុមការងារសំអាតអនាម័យបរិស្ថាន នៃរដ្ឋបាលស្រុកក្រគរ បានធ្វើការកាត់ស្មៅតាមទ្រូងផ្លូវ និងប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណៈបញ្ជាការឯកភាពស្រុកក្រគរ បញ្ជាឱ្យបញ្ឈប់ការឈូសឆាយដីវត្តភ្នំខុសជាបន្ទាន់
សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពស្រុកក្រគរ បញ្ជាឱ្យបញ្ឈប់ការឈូសឆាយដីវត្តភ្នំខុសជាបន្ទាន់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំស្វាយស ចុះពិនិត្យទីតាំងដីមួយកន្លែង ស្ថិតក្នុងបរិវេណវត្តភ្នំខុស ភូមិអន្សាចំបក់ ដែលកំពុងមានសកម្មភាពឈូសឆាយ និងកាយយកដីធ្វើអាជីវកម្ម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផល គណៈបញ្ជាការឯកភាពស្រុក បានសម្រេចធ្វើកំណត់ហេតុ និងឱ្យភាគីពាក់ព័ន្ធធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពឈូសឆាយ និងកាយដីធ្វើអាជីវកម្មនៅទីតាំងនោះចាប់ពីពេលនេះតទៅ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន នាំយកឯកសាររដ្ឋបាលទៅប្រគល់ជូនប្រជាពលរដ្ឋជាភាសឹកផ្ទាល់ដៃ និងមិនគិតកម្រៃសេវា
សកម្មភាពអាជ្ញាធរ
ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន នាំយកឯកសាររដ្ឋបាលទៅប្រគល់ជូនប្រជាពលរដ្ឋជាភាសឹកផ្ទាល់ដៃ និងមិនគិតកម្រៃសេវា
(ពោធិ៍សាត់)៖ លោក រ៉ម វណ្ណៈ ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន បានចុះនាំយកឯកសារគតិយុត្តទៅប្រគល់ជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃចំនួន ៣នាក់ ដែលពួកគាត់ជាភាសឹក ចំណាកស្រុក មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ការចុះប្រគល់ឯកសារនេះ ធ្វើឡើងតាមការស្នើសុំសម្របសម្រួលពីលោកមេភូមិស្រករ ដើម្បីជួយសម្រាលបន្ទុក និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងសកម្មភាពប្រកបដោយទឹកចិត្តនេះ សម្រាប់ការដឹកជញ្ជូន និងការរៀបចំឯកសារនានា គឺពុំមានការទាមទារ ឬគិតកម្រៃថវិកាអ្វីឡើយ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជាភាសឹកចំណាកស្រុក ឱ្យមានឯកសារប្រើប្រាស់ស្របច្បាប់ក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតតទៅមុខទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង ចុះពិនិត្យការដាំកូនដើមក្ងោកតាមបណ្តោយផ្លូវជាតិលេខ៥៥ និងសួរសុខទុក្ខមេភូមិដែលកំពុងមានជំងឺ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ចុះពិនិត្យការដាំកូនដើមក្ងោកតាមបណ្តោយផ្លូវជាតិលេខ៥៥ និងសួរសុខទុក្ខមេភូមិដែលកំពុងមានជំងឺ
ខេត្តពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមដំណើរដោយលោកអភិបាលរង និងលោកប្រធានការិយាល័យពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពដាំកូនដើមក្ងោក នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតក្នុងឃុំអន្លង់រាប នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុកបានណែនាំដល់លោកមេភូមិ និងក្រុមការងារទាំងអស់ ត្រូវរៀបចំធ្វើរបងការពារ (ក្អេង) និងយកចិត្តទុកដាក់ថែរក្សាកូនដើមក្ងោកដែលបានដាំរួចឱ្យបានល្អ ព្រមទាំងជំរុញឱ្យមានការដាំដុះបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពដងផ្លូវ។ បន្ទាប់មក លោកអភិបាលស្រុកក៏បានអញ្ជើញទៅសួរសុខទុក្ខ លោក សោម សារី មេភូមិចំការជ្រៃខាងជើង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ដោយបានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ព្រមទាំងបានផ្លាស់ប្តូរមតិ និងផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារមេភូមិ និងអនុភូមិផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារជំនាញក្រុងពោធិ៍សាត់ ចុះថត និងធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋដល់មូលដ្ឋានក្នុងភូមិត្រាង
សកម្មភាពអាជ្ញាធរ
ក្រុមការងារជំនាញក្រុងពោធិ៍សាត់ ចុះថត និងធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋដល់មូលដ្ឋានក្នុងភូមិត្រាង
ពោធិ៍សាត់៖ ក្រុមការងារជំនាញ បានចុះមកផ្តល់សេវាថត និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដល់ក្នុងភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ការចុះអនុវត្តការងារដល់មូលដ្ឋាននេះ គឺដើម្បីបង្កលក្ខណៈងាយស្រួល ជួយសម្រាលថវិកា និងចំណេញពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺអ្នកវ័យចំណាស់ និងអ្នកដែលពុំមានលទ្ធភាពធ្វើដំណើរទៅកាន់ទីរួមក្រុង ឱ្យទទួលបានអត្តសញ្ញាណប័ណ្ណសម្រាប់ប្រើប្រាស់ជាផ្លូវការគ្រប់ៗគ្នា សហការដោយអាជ្ញាធរមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មណ្ឌលអប់រំកែប្រែទី៤ សហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៩ ដល់ទណ្ឌិត
សកម្មភាពអាជ្ញាធរ
មណ្ឌលអប់រំកែប្រែទី៤ សហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៩ ដល់ទណ្ឌិត
ពោធិ៍សាត់៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ប្រធានមណ្ឌលអប់រំកែប្រែទី៤ បានទទួលស្វាគមន៍ លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ព្រមទាំងសហការីចំនួន ០៥ រូប ក្នុងឱកាសចុះមកបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ទណ្ឌិត (ដែលជាក្រុមក្មេងទំនើង) នៅក្នុងមណ្ឌលផ្ទាល់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើ ៩ ជំនាញសំខាន់ៗ រួមមាន៖ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, ដំឡើងបណ្តាញអគ្គិសនី, ការងារកំបោរ, ការធ្វើនំ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (ឆុងកាហ្វេ), ការដំឡើងបំពង់ទឹក, ផ្សារអគ្គិសនី (ផ្សារដែក) និង សិប្បកម្មកែច្នៃចំណីសត្វ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញពិតប្រាកដ សម្រាប់ឱ្យពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិត សមាហរណកម្មចូលក្នុងសង្គមវិញដោយសន្តិវិធី និងក្លាយជាពលរដ្ឋល្អក្រោយពេលទទួលបានសេរីភាពឡើងវិញ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រជាពលរដ្ឋសង្កាត់លលកស ចូលរួមសហការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៧០១ ច្រាំងស្ទឹងពោធិ៍សាត់
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋសង្កាត់លលកស ចូលរួមសហការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៧០១ ច្រាំងស្ទឹងពោធិ៍សាត់
ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់លលកស ដែលរស់នៅតាមបណ្តោយផ្លូវលេខ៧០១ នាត្រើយខាងកើតច្រាំងស្ទឹងក្រុងពោធិ៍សាត់ បាននិងកំពុងបន្តសហការចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងពោធិ៍សាត់ជាបណ្តើរៗហើយ។ ការស្ម័គ្រចិត្តចូលរួមរៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់មិនរៀបរយនេះ នឹងជួយឱ្យដងផ្លូវមួយខ្សែនេះទទួលបាននូវសោភ័ណភាពថ្មី របៀបរៀបរយល្អ និងមានបរិស្ថានស្អាតក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកក្រគរ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យសំណង់មិនរៀបរយនៅម្តុំស្ពានផ្សារបំណក់
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យសំណង់មិនរៀបរយនៅម្តុំស្ពានផ្សារបំណក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះត្រួតពិនិត្យមើលទីតាំងលក់ដូរ និងសំណង់មិនរៀបរយមួយចំនួន នៅផ្សារបំណក់ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងនៅត្រង់ចំណុចគល់ស្ពានត្រើយខាងលិចផ្សារ ក្នុងគោលបំណងដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ចុះដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដោយផ្ទាល់ នៅឃុំឈើតុំ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ចុះដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដោយផ្ទាល់ នៅឃុំឈើតុំ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពការងារនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំឈើតុំ ស្រុកក្រគរ ដើម្បីជួយសម្រួល និងស្វែងរកដំណោះស្រាយសមស្រប ស្របតាមគោលនយោបាយគិតគូរពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត