
អាជ្ញាធរឃុំត្រពាំងជង ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម នៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស
អាជ្ញាធរមូលដ្ឋាន ឃុំត្រពាំងជង បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃ គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលស្ថិតនៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ សមាសភាពអញ្ជើញចូលរួមក្នុងសកម្មភាពនេះ រួមមាន៖ លោក អុឹម សាមិន មេឃុំត្រពាំងជង លោក ម៉េត គា ជំទប់ទី២ ឃុំ លោក ខុន ស ស្មៀនឃុំ ព្រមទាំង លោកមេភូមិ និងលោកអនុភូមិបឹងប្រីយ៍។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តបច្ចេកទេសសាងសង់ ឱ្យស្របតាមស្តង់ដារ គុណភាព និងធានាឱ្យបាននូវការប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕










