
រដ្ឋបាលស្រុកក្រគរ នាំយកកូនឈើក្ងោក ១០០ដើម ចែកជូនអនុវិទ្យាល័យកោះរំដួល ដើម្បីត្រៀមដាំលម្អសាលា
ខេត្តពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បាននាំយកកូនដើមក្ងោកចំនួន ១០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទៅចែកជូនដល់អនុវិទ្យាល័យកោះរំដួល នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការប្រគល់ជូនកូនឈើនេះ គឺដើម្បីត្រៀមរៀបចំដាំដុះនៅសប្តាហ៍ក្រោយ ក្នុងគោលបំណងបង្កើនពណ៌បៃតង និងលើកកម្ពស់សោភ័ណភាពក្នុងបរិវេណសាលារៀន៕









