
ប្រជាពលរដ្ឋសង្កាត់លលកស ចូលរួមសហការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៧០១ ច្រាំងស្ទឹងពោធិ៍សាត់
ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់លលកស ដែលរស់នៅតាមបណ្តោយផ្លូវលេខ៧០១ នាត្រើយខាងកើតច្រាំងស្ទឹងក្រុងពោធិ៍សាត់ បាននិងកំពុងបន្តសហការចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងពោធិ៍សាត់ជាបណ្តើរៗហើយ។ ការស្ម័គ្រចិត្តចូលរួមរៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់មិនរៀបរយនេះ នឹងជួយឱ្យដងផ្លូវមួយខ្សែនេះទទួលបាននូវសោភ័ណភាពថ្មី របៀបរៀបរយល្អ និងមានបរិស្ថានស្អាតក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន៕










