
រដ្ឋបាលស្រុកក្រគរ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យសំណង់មិនរៀបរយនៅម្តុំស្ពានផ្សារបំណក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះត្រួតពិនិត្យមើលទីតាំងលក់ដូរ និងសំណង់មិនរៀបរយមួយចំនួន នៅផ្សារបំណក់ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងនៅត្រង់ចំណុចគល់ស្ពានត្រើយខាងលិចផ្សារ ក្នុងគោលបំណងដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕










