ព័ត៌មានក្នុងខេត្ត

សកម្មភាពចុះពង្រឹងសណ្តាប់ធ្នាប់ និងថែទាំបរិស្ថានបៃតងរបស់រដ្ឋបាលស្រុកក្រគរ តាមបណ្តោយផ្លូវជាតិលេខ៥ និងតាមឃុំនានា
សកម្មភាពអាជ្ញាធរ
សកម្មភាពចុះពង្រឹងសណ្តាប់ធ្នាប់ និងថែទាំបរិស្ថានបៃតងរបស់រដ្ឋបាលស្រុកក្រគរ តាមបណ្តោយផ្លូវជាតិលេខ៥ និងតាមឃុំនានា
លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងមន្ត្រីរដ្ឋបាលស្រុក ចុះបេសកកម្មការងារជាច្រើនកន្លែង ដើម្បីពង្រឹងសោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក គឺ គឹមណូ ដឹកនាំក្រុមការងារចុះស្វែងរក និងកំណត់ព្រំដីសហគមន៍ព្រៃឈើអូរជីកជ័យមហា ក្នុងស្រុកក្រគរ
សកម្មភាពអាជ្ញាធរ
លោក គឺ គឹមណូ ដឹកនាំក្រុមការងារចុះស្វែងរក និងកំណត់ព្រំដីសហគមន៍ព្រៃឈើអូរជីកជ័យមហា ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោក គឺ គឹមណូ អភិបាលរងស្រុក ក្រគរ តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះស្វែងរក និងពិនិត្យព្រំដីសហគមន៍ព្រៃឈើ «អូរជីកជ័យមហា» ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងកំណត់ព្រំប្រទល់ដីសហគមន៍ឱ្យបានច្បាស់លាស់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការពារធនធានព្រៃឈើ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ ព្រមទាំងជួយសម្រួលដល់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ជិតសម្រេចរវាងការដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្វាយស
សកម្មភាពអាជ្ញាធរ
ផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ជិតសម្រេចរវាងការដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្វាយស
ខេត្តពោធិ៍សាត់៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ សមិទ្ធផលថ្មីស្រឡាងមួយខ្សែកំពុងតែខិតជិតមកដល់ បន្ទាប់ពីការដ្ឋានសាងសង់ផ្លូវកៅស៊ូ ១ខ្សែ មានប្រវែងជាង ២គីឡូម៉ែត្រ បាននិងកំពុងអនុវត្តយ៉ាងសកម្ម ដែលបម្រើឱ្យផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូន កូនចៅប្រជាពលរដ្ឋនៅក្នុងភូមិព្រះអង្គ្រង ភូមិបឹងស្មុក និងភូមិទួលអណ្តែត ស្ថិតក្នុងឃុំស្វាយស ស្រុកក្រគរ។ មិនយូរទៀតឡើយ ផ្លូវកៅស៊ូដ៏រឹងមាំមួយខ្សែនេះនឹងត្រូវស្ថាបនារួចរាល់ជាស្ថាពរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់ការលំបាក (ដីហុយខែប្រាំង លិចភក់ខែវស្សា) សម្រួលដល់ការធ្វើដំណើរ ទៅរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស និងការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពស្រែស្រូវ និងប្រព័ន្ធស្រោចស្រព ដើម្បីជួយសង្គ្រោះការរាំងស្ងួតក្នុងឃុំបាក់ចិញ្ចៀន
សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពស្រែស្រូវ និងប្រព័ន្ធស្រោចស្រព ដើម្បីជួយសង្គ្រោះការរាំងស្ងួតក្នុងឃុំបាក់ចិញ្ចៀន
ខេត្តពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផលដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងកូនរដូវប្រាំង នៅក្នុងឃុំបាក់ចិញ្ចៀន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុក ក៏បានចុះពិនិត្យមើលស្ថានភាពប្រព័ន្ធស្រោចស្រព រួមមានប្រឡាយរង និងប្រឡាយជើងក្អែមនៅក្នុងមូលដ្ឋាន ដើម្បីវាយតម្លៃពីប្រភពទឹក និងលទ្ធភាពបច្ចេកទេសក្នុងការនាំទឹកស្រោចស្រពជួយសង្គ្រោះស្រែស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅធានាមិនឱ្យប៉ះពាល់ដល់ទិន្នផល និងជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករឡើយ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ដ្ឋបាលស្រុកក្រគរ បើកកិច្ចប្រជុំគណៈអភិបាលស្រុក ដើម្បីពង្រឹងការងារដឹកនាំ និងជ្រើសរើសថ្នាក់ដឹកនាំសាលារៀន
សកម្មភាពអាជ្ញាធរ
ដ្ឋបាលស្រុកក្រគរ បើកកិច្ចប្រជុំគណៈអភិបាលស្រុក ដើម្បីពង្រឹងការងារដឹកនាំ និងជ្រើសរើសថ្នាក់ដឹកនាំសាលារៀន
ខេត្តពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំខាន់មួយ ដែលមានរបៀបវារៈចំនួន២ គឺ៖ ពិភាក្សាលើសំណើជ្រើសរើសមន្ត្រីអប់រំផ្នែកបឋមសិក្សាចំនួន ២រូប ដើម្បីរៀបចំតែងតាំងជានាយកសាលាបឋមសិក្សាអូរតាប្រុក និងនាយកសាលាបឋមសិក្សាអន្លង់ត្នោត ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងលើកកម្ពស់គុណភាពអប់រំនៅតាមគ្រឹះស្ថានសិក្សាមូលដ្ឋាន, បន្តបើកកិច្ចប្រជុំគណៈអភិបាលស្រុកក្រគរ ដើម្បីត្រួតពិនិត្យ តាមដានវាយតម្លៃលើវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តសម្រាប់រដ្ឋបាលស្រុក។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍ និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរឱ្យកាន់តែល្អប្រសើរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលឃុំទាំង៦ ក្នុងស្រុកបាកាន រួមគ្នាដាំកូនឈើ និងសម្អាតបរិស្ថាន ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
សកម្មភាពអាជ្ញាធរ
រដ្ឋបាលឃុំទាំង៦ ក្នុងស្រុកបាកាន រួមគ្នាដាំកូនឈើ និងសម្អាតបរិស្ថាន ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ យុទ្ធនាការសម្អាតបរិស្ថាន និងដាំកូនឈើក្រោមស្មារតី #បាកានស្អាត ត្រូវបានអនុវត្តយ៉ាងសកម្មក្នុងពេលតែមួយនៅតាមបណ្តាឃុំចំនួន៦ នៃស្រុកបាកាន។ សកម្មភាពដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ មេភូមិ អនុភូមិ ប្រជាការពារ ក្រុមយុវជន និងប្រជាពលរដ្ឋ ដោយបានរួមគ្នាសម្អាតបរិស្ថានតាមលំនៅឋាន ផ្លូវសាធារណៈនានា និងដាំកូនឈើបន្ថែម។ សកម្មភាពនេះធ្វើឡើងស្របតាមបទបញ្ជារបស់រដ្ឋបាលស្រុកបាកាន និងដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងការបង្កើតគម្របបៃតង និងភាពស្អាត។ រដ្ឋបាលឃុំទាំង៦ ដែលបានចូលរួមក្នុងចលនានេះ រួមមាន៖ រដ្ឋបាលឃុំស្នាមព្រះ, រដ្ឋបាលឃុំបឹងខ្នារ, រដ្ឋបាលឃុំខ្នារទទឹង, រដ្ឋបាលឃុំអូរតាប៉ោង, រដ្ឋបាលឃុំមេទឹក និង រដ្ឋបាលឃុំត្រពាំងជង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មការងារចម្រុះ ចុះត្រួតពិនិត្យ និងណែនាំម្ចាស់ទីតាំងចិញ្ចឹមជ្រូកមួយកន្លែង ដែលបង្កផលប៉ះពាល់ដល់សាលារៀន និងវត្តអារាម
សកម្មភាពអាជ្ញាធរ
មការងារចម្រុះ ចុះត្រួតពិនិត្យ និងណែនាំម្ចាស់ទីតាំងចិញ្ចឹមជ្រូកមួយកន្លែង ដែលបង្កផលប៉ះពាល់ដល់សាលារៀន និងវត្តអារាម
ក្រោយការពិភាក្សារកដំណោះស្រាយ និងដោយមានការយោគយល់អធ្យាស្រ័យពីក្រុមការងារ ម្ចាស់ទីតាំងបានយល់ព្រមធ្វើកិច្ចសន្យា ដោយសន្យា ថានឹងរៀបចំធ្វើអនាម័យជាប្រចាំ និងកាត់បន្ថយចំនួនសត្វចិញ្ចឹមឱ្យសមស្រប, គ្រប់គ្រង និងទុកដាក់លាមកសត្វឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកាត់បន្ថយក្លិនស្អុយមកលើអ្នកជិតខាង។ ជាលទ្ធផល ក្រុមការងារចម្រុះបានកំណត់ទុកលក្ខខណ្ឌ និងឱសានវាទរយៈពេល ១ខែ ឱ្យម្ចាស់ទីតាំងកែសម្រួលឡើងវិញ ហើយក្រុមការងារនឹងបន្តចុះត្រួតពិនិត្យតាមដានបន្ថែម។ ក្នុងករណីម្ចាស់ទីតាំងនៅតែមិនអនុវត្តតាមកិច្ចសន្យា ក្រុមការងារចម្រុះនឹងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកភ្នំក្រវាញ ចុះដាំ និងតុបតែងដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពនៅទំនប់បង្ហៀរទឹកឈើតោក
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំក្រវាញ ចុះដាំ និងតុបតែងដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពនៅទំនប់បង្ហៀរទឹកឈើតោក
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកភ្នំក្រវាញ រួមជាមួយអាជ្ញាធរឃុំ ចុះរៀបចំតុបតែង និងដាំដើមឈើបន្ថែម នៅតំបន់ទំនប់បង្ហៀរទឹកឈើតោក ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតបរិស្ថានបៃតង និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅតំបន់ទំនប់បង្ហៀរទឹកឈើតោកកាន់តែច្រើនឡើង ព្រមទាំងរួមចំណែកក្នុងការថែរក្សាការពារបរិស្ថានធម្មជាតិនៅក្នុងមូលដ្ឋានផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យបច្ចេកទេស និងគុណភាពទឹកនៅស្ថានីយ៍ផលិតទឹកផឹកសហគមន៍ចំនួន ៣១ កន្លែង
សកម្មភាពអាជ្ញាធរ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យបច្ចេកទេស និងគុណភាពទឹកនៅស្ថានីយ៍ផលិតទឹកផឹកសហគមន៍ចំនួន ៣១ កន្លែង
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំចំនួន ៧ខ្សែ សរុបប្រវែង ៨៤ ០០០ម៉ែត្រ ក្នុងខេត្តពោធិ៍សាត់ ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ។ គម្រោងនេះរួមមាន ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៤ខ្សែ (ប្រវែង ៣៦ ២០០ម៉ែត្រ) និងផ្លូវក្រាលល្បាយក្រួសចំនួន ៣ខ្សែ (ប្រវែង ៤៧ ៨០០ម៉ែត្រ)។ ក្រោយការពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកលទ្ធផលការងារ ដោយបញ្ចប់ការថែទាំប្រចាំ ១០០% នៃដំណាក់កាលទី១ ជាស្ថាពរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារសង្កាត់ផ្ទះព្រៃ យុទ្ធនាការដាំកូនឈើក្ងោកបន្ថែមតាមបណ្តោយផ្លូវម៉ៅចយ ដើម្បីបង្កើនភាពបៃតងក្នុងក្រុង
សកម្មភាពអាជ្ញាធរ
ក្រុមការងារសង្កាត់ផ្ទះព្រៃ យុទ្ធនាការដាំកូនឈើក្ងោកបន្ថែមតាមបណ្តោយផ្លូវម៉ៅចយ ដើម្បីបង្កើនភាពបៃតងក្នុងក្រុង
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារភូមិចំការចេក និងភូមិដង្គារ នៃសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានសហការគ្នាចុះដាំកូនឈើក្ងោកបន្ថែមបានចំនួន ២៤ដើម នៅតាមបណ្តោយផ្លូវម៉ៅចយ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងរួមចំណែកប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ បង្កើនភាពបៃតង លើកកម្ពស់សោភ័ណភាពទីក្រុង និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រមទាំងបន្សល់ទុកនូវអត្ថប្រយោជន៍ដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ស្របតាមទិសស្លោក «រួមគ្នាថែរក្សាបរិស្ថាន ដើម្បីក្រុងពោធិ៍សាត់កាន់តែមានភាពបៃតង ស្អាត និងគួរឱ្យចង់រស់នៅ»៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលឃុំទាំង៧ ក្នុងស្រុកបាកាន នាំគ្នាចូលរួមយុទ្ធនាការសម្អាតបរិស្ថាន និងដាំកូនឈើ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
រដ្ឋបាលឃុំទាំង៧ ក្នុងស្រុកបាកាន នាំគ្នាចូលរួមយុទ្ធនាការសម្អាតបរិស្ថាន និងដាំកូនឈើ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋាន
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្របតាមបទបញ្ជារបស់រដ្ឋបាលស្រុកបាកាន និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រោមទិសស្លោក «បាកានស្អាត» «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាតខ្មែរធ្វើបាន» អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ បានសហការគ្នាចូលរួមយ៉ាងសកម្មក្នុងចលនាសម្អាតអនាម័យតាមដងផ្លូវ និងដាំកូនឈើ។ សកម្មភាពបរិស្ថានដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តឡើងយ៉ាងផុសផុលនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលឃុំចំនួន៧ រួមមាន៖ ឃុំបឹងបត់កណ្តោល, ឃុំស្នាមព្រះ, ឃុំត្រពាំងជង, ឃុំអូរតាប៉ោង, ឃុំមេទឹក, ឃុំរំលេច និងឃុំស្វាយដូនកែវ ដើម្បីរួមគ្នាបង្កើត «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក»៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកតាលោសែនជ័យ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់សេវារដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់សេវារដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
លោក សឺន សាក់សារ៉ាន់ ប្រធានក្រុមប្រឹក្សាស្រុកតាលោសែនជ័យ បានដឹកនាំអភិបាលរងស្រុក នាយករដ្ឋបាល និងការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ ចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនវីដេអូពីចម្ងាយ (Zoom Meeting) នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើនៅចំណុចភ្នំខុស
សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើនៅចំណុចភ្នំខុស
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ យោងតាមកិច្ចចង្អុលការរបស់លោកអភិបាលស្រុកក្រគរ ក្រុមការងារគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក គឺ គឹមណូ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើក្រគរ បានចុះល្បាតទប់ស្កាត់បទល្មើសនៅចំណុចភ្នំខុស ដោយបែងចែកជាពីរក្រុម។ ជាលទ្ធផល ក្រុមទី១ ដែលល្បាតតាមទិសខាងត្បូង បានរកឃើញ និងដកហូតបង្គោលរបងឈើចំនួន ៣កំណាត់ ដែលទើបដកទម្លាក់ពីលើភ្នំ (មិនជួបមនុស្សឡើយ) ខណៈក្រុមទី២ ល្បាតតាមទិសខាងជើង មិនជួបប្រទះបទល្មើសនោះទេ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត