
លោក គឺ គឹមណូ ដឹកនាំក្រុមការងារចុះស្វែងរក និងកំណត់ព្រំដីសហគមន៍ព្រៃឈើអូរជីកជ័យមហា ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោក គឺ គឹមណូ អភិបាលរងស្រុក ក្រគរ តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះស្វែងរក និងពិនិត្យព្រំដីសហគមន៍ព្រៃឈើ «អូរជីកជ័យមហា» ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងកំណត់ព្រំប្រទល់ដីសហគមន៍ឱ្យបានច្បាស់លាស់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការពារធនធានព្រៃឈើ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ ព្រមទាំងជួយសម្រួលដល់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព៕










