
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពស្រែស្រូវ និងប្រព័ន្ធស្រោចស្រព ដើម្បីជួយសង្គ្រោះការរាំងស្ងួតក្នុងឃុំបាក់ចិញ្ចៀន
ខេត្តពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផលដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងកូនរដូវប្រាំង នៅក្នុងឃុំបាក់ចិញ្ចៀន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុក ក៏បានចុះពិនិត្យមើលស្ថានភាពប្រព័ន្ធស្រោចស្រព រួមមានប្រឡាយរង និងប្រឡាយជើងក្អែមនៅក្នុងមូលដ្ឋាន ដើម្បីវាយតម្លៃពីប្រភពទឹក និងលទ្ធភាពបច្ចេកទេសក្នុងការនាំទឹកស្រោចស្រពជួយសង្គ្រោះស្រែស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅធានាមិនឱ្យប៉ះពាល់ដល់ទិន្នផល និងជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករឡើយ៕










