
ផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ជិតសម្រេចរវាងការដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្វាយស
ខេត្តពោធិ៍សាត់៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ សមិទ្ធផលថ្មីស្រឡាងមួយខ្សែកំពុងតែខិតជិតមកដល់ បន្ទាប់ពីការដ្ឋានសាងសង់ផ្លូវកៅស៊ូ ១ខ្សែ មានប្រវែងជាង ២គីឡូម៉ែត្រ បាននិងកំពុងអនុវត្តយ៉ាងសកម្ម ដែលបម្រើឱ្យផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូន កូនចៅប្រជាពលរដ្ឋនៅក្នុងភូមិព្រះអង្គ្រង ភូមិបឹងស្មុក និងភូមិទួលអណ្តែត ស្ថិតក្នុងឃុំស្វាយស ស្រុកក្រគរ។ មិនយូរទៀតឡើយ ផ្លូវកៅស៊ូដ៏រឹងមាំមួយខ្សែនេះនឹងត្រូវស្ថាបនារួចរាល់ជាស្ថាពរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់ការលំបាក (ដីហុយខែប្រាំង លិចភក់ខែវស្សា) សម្រួលដល់ការធ្វើដំណើរ ទៅរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស និងការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕










