ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាឃុំកំពង់លួង ដឹកនាំយុទ្ធនាការចុះសម្អាតសំរាមតាមមាត់ទឹក ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថាន
ពោធិ៍សាត់៖ អាជ្ញាធរក្រុមប្រឹក្សាឃុំកំពង់លួង បានដឹកនាំអាជ្ញាធរភូមិ និងប្រជាការពារភូមិ ចុះយុទ្ធនាការប្រមូល និងសម្អាតសំរាមតាមបណ្តោយមាត់ទឹក ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីកែលម្អសោភ័ណភាព និងថែរក្សាបរិស្ថានក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ អាជ្ញាធរឃុំបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចៀសវាងការបោះចោលសំរាមពាស់វាលពាស់កាលតាមប្រភពទឹក ក្រោមបាវចនា «ឃុំស្អាត អនាម័យស្អាត សុខភាពល្អ» ដើម្បីរួមគ្នាកសាងសហគមន៍ឱ្យមានបរិស្ថានល្អ និងសុខុមាលភាពមាំមួន៕


សកម្មភាពអាជ្ញាធរ
លោក ធីម សុធារ៉ា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ក្រោមអធិបតីភាព លោក ធីម សុធារ៉ា ប្រធានមន្ទីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងប្រធាន-អនុប្រធានការិយាល័យជំនាញទាំង១០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាយ៉ាងម៉ត់ចត់លើរបាយការណ៍វឌ្ឍនភាពការងារដែលសម្រេចបានក្នុងខែសីហា ការប្រមូលផ្តុំបញ្ហាប្រឈម និងសំណូមពរផ្សេងៗពីតាមការិយាល័យជំនាញ ព្រមទាំងបានដាក់ចេញនូវទិសដៅការងារអាទិភាពសម្រាប់អនុវត្តបន្តក្នុងខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕


សកម្មភាពអាជ្ញាធរ
លោកស្រី ឌុច ស្រីមុំ ចុះពិនិត្យស្ថានភាពសាលាមត្តេយ្យសិក្សាសហគមន៍ ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ លោកស្រី ឌុច ស្រីមុំ អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់នៅសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីតាមដានការងារអប់រំកុមារតូច និងពិនិត្យតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។
បេសកកម្មចុះពិនិត្យនេះបានធ្វើឡើងនៅតាមទីតាំងសាលាមត្តេយ្យសហគមន៍សំខាន់ៗ រួមមាន ភូមិអូរស្រាវ និងភូមិកំពែង ស្ថិតក្នុងឃុំព្រងិល ព្រមទាំងភូមិអូរឬស្សី ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕


សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត ចុះពិនិត្យស្ថានភាពដំណាំស្រូវ និងផ្លូវខ្នងប្រឡាយ ២ខ្សែ ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពដំណាំស្រូវរបស់ប្រជាពលរដ្ឋ និងពិនិត្យផ្លូវខ្នងប្រឡាយចាស់ចំនួន ២ខ្សែ ដែលមានប្រវែងសរុបជាង ២,០០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ និងភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៕


សកម្មភាពអាជ្ញាធរ
លោក ឈុន បូណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងាររបស់មន្ទីរផែនការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ឈុន បូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់ នៅមន្ទីរផែនការខេត្ត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បី៖ វាយតម្លៃសមិទ្ធផល ពិនិត្យលើលទ្ធផលការងារដែលសម្រេចបានក្នុងខែសីហា និងដោះស្រាយបញ្ហាប្រឈមនានា, កំណត់ទិសដៅបន្ត រៀបចំផែនការសកម្មភាពអាទិភាពសម្រាប់ខែកញ្ញា ដើម្បីបង្កើនប្រសិទ្ធភាពការងារផែនការ និងស្ថិតិក្នុងខេត្តឱ្យកាន់តែល្អប្រសើរ៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំជាមួយប្រធានការិយាល័យ ដើមបីពិនិត្យ និងស្តាប់របាយការណ៍សវនកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំការងារមួយ ជាមួយលោក លោកស្រីប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលស្រុក ព្រមទាំងលោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក នៅសាលប្រជុំរដ្ឋបាលស្រុក កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងស្តាប់របាយការណ៍លទ្ធផល នៃការចុះធ្វើសវនកម្មផ្ទៃក្នុងរបស់ក្រុមការងារក្រសួងមហាផ្ទៃ ដែលបានចុះមកវាយតម្លៃលើការអនុវត្តតួនាទី ភារកិច្ច និងការងាររដ្ឋបាលនាពេលកន្លងមកនៅរដ្ឋបាលស្រុកក្រគរ។
តាមរយៈកិច្ចប្រជុំនេះ លោកអភិបាលស្រុក បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែក ព្រមទាំងបានណែនាំឱ្យគ្រប់ការិយាល័យជំនាញទាំងអស់ បន្តពង្រឹងចំណុចខ្លាំង និងខិតខំកែលម្អនូវចំណុចខ្វះខាតនានា តាមការវាយតម្លៃរបស់ក្រុមការងារសវនកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រែប្រួលអាកាសធាតុ អនាម័យ បរិស្ថាន និងការងារកសិកម្ម ជូនដល់សហគមន៍
ពោធិ៍សាត់៖ កិច្ចប្រជុំផ្សព្វផ្សាយមួយស្តីពី «ការប្រែប្រួលអាកាសធាតុ ការពង្រឹងផ្នែកកសិកម្ម ការលើកកម្ពស់អនាម័យ បរិស្ថាន និងការគ្រប់គ្រងសំណល់ផ្លាស្ទិក» ត្រូវបានរៀបចំឡើងនៅសាលាសង្កាត់បន្ទាយដី ដោយមានការចូលរួមពីសំណាក់ប្រជាសហគមន៍យ៉ាងកុះករ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់ការរស់នៅ និងការបង្កបង្កើនផល, ចែករំលែកចំណេះដឹង និងបច្ចេកទេសបន្ថែមដើម្បីជួយឱ្យប្រជាកសិករមានលទ្ធភាពបត់បែន និងពង្រឹងទិន្នផលកសិកម្ម, អប់រំព្រំទាំងណែនាំប្រជាសហគមន៍អំពីការថែរក្សាអនាម័យ និងការគ្រប់គ្រងសំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីសោភណភាព និងសុខុមាលភាពក្នុងការរស់នៅ៕


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាផ្សព្វផ្សាយស្តីពី បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ
ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ប្រតិភូបុគ្គលិក និងតំណាងកម្មករនិយោជិត ព្រមទាំងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម អត្ថប្រយោជន៍របបសន្តិសុខសង្គម បច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗ នៃរបបសន្តិសុខសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងនីតិវិធីដោះស្រាយវិវាទការងារ ដែលអាចឱ្យពួកគាត់ទាំងអស់ទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះសំណេះសំណាលជាមួយពលរដ្ឋ និងបើកពង្រីកផ្លូវចូលសាលាបឋមសិក្សាគោករំល
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋភូមិគោករំល ឃុំតាលោ ព្រមទាំងបានបើកពង្រីកផ្លូវចូលសាលាបឋមសិក្សាគោករំលឱ្យធំទូលាយ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ១៥គ្រួសារ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ឃុំ ភូមិ និងយុវជនគណបក្សស្រុក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នារសៀលថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ។
ពិធីនេះបានធ្វើឡើងដើម្បីសម្រួលដល់ជីវភាព លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១៥គ្រួសារ ដោយក្នុងនោះមកពីភូមិបត់រំដួលចំនួន ១០គ្រួសារ និងភូមិផ្ទះរុងចំនួន ៥គ្រួសារ៕


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាឃុំព្រងិល បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ប្រចាំខែសីហា
ពោធិ៍សាត់៖ ក្រុមប្រឹក្សាឃុំព្រងិល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ប្រចាំខែសីហា នៅសាលាឃុំព្រងិល ស្ថិតក្រោមអធិបតីភាពរបស់ លោក អោក ឆឹម ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំព្រងិល ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈការងារសំខាន់ៗក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ ដឹកនាំក្រុមការងារបន្តចុះដោះស្រាយបញ្ហានាំទឹកបញ្ចូលស្រែជូនប្រជាពលរដ្ឋ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារបច្ចេកទេស បន្តចុះពិនិត្យស្ថានភាពជាក់ស្ដែង និងអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងកក់ ភូមិប្រហាល និងភូមិថ្មី ស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
កិច្ចអន្តរាគមន៍យ៉ាងសកម្មនេះ បានធ្វើឡើងជាបន្តបន្ទាប់ បន្ទាប់ពីអាជ្ញាធរស្រុកបានដោះស្រាយបញ្ហានាំទឹកបញ្ចូលស្រែជូនប្រជាពលរដ្ឋនៅភូមិក្រញាំ និងភូមិស្តុលខ្ទុម ក្នុងឃុំផ្ទះរុង ទទួលបានលទ្ធផលជាស្ថាពររួចមក ដើម្បីធានាថាស្រូវស្រែរបស់បងប្អូនប្រជាកសិករទទួលបានទឹកគ្រប់គ្រាន់ និងជៀសផុតពីការខូចខាត៕


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំអង្គការអន្តរជាតិអាឡឺម៉ង់ ចុះសិក្សាលទ្ធភាពសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាឈើទាល
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំតំណាងអង្គការអន្តរជាតិមកពីប្រទេសអាឡឺម៉ង់ ចុះពិនិត្យទីតាំងផ្ទាល់ និងសិក្សាលទ្ធភាព ក្នុងការរៀបចំសំណើសុំការសាងសង់អគារសិក្សាថ្មី ជូនដល់សាលាបឋមសិក្សាឈើទាល ដែលស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះពិនិត្យនេះ ជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅមូលដ្ឋាន និងផ្តល់បរិស្ថានសិក្សាកាន់តែប្រសើរជូនដល់សិស្សានុសិស្ស៕

