
ក្រុមប្រឹក្សាឃុំកំពង់លួង ដឹកនាំយុទ្ធនាការចុះសម្អាតសំរាមតាមមាត់ទឹក ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថាន
ពោធិ៍សាត់៖ អាជ្ញាធរក្រុមប្រឹក្សាឃុំកំពង់លួង បានដឹកនាំអាជ្ញាធរភូមិ និងប្រជាការពារភូមិ ចុះយុទ្ធនាការប្រមូល និងសម្អាតសំរាមតាមបណ្តោយមាត់ទឹក ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីកែលម្អសោភ័ណភាព និងថែរក្សាបរិស្ថានក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ អាជ្ញាធរឃុំបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចៀសវាងការបោះចោលសំរាមពាស់វាលពាស់កាលតាមប្រភពទឹក ក្រោមបាវចនា «ឃុំស្អាត អនាម័យស្អាត សុខភាពល្អ» ដើម្បីរួមគ្នាកសាងសហគមន៍ឱ្យមានបរិស្ថានល្អ និងសុខុមាលភាពមាំមួន៕









