
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រែប្រួលអាកាសធាតុ អនាម័យ បរិស្ថាន និងការងារកសិកម្ម ជូនដល់សហគមន៍
ពោធិ៍សាត់៖ កិច្ចប្រជុំផ្សព្វផ្សាយមួយស្តីពី «ការប្រែប្រួលអាកាសធាតុ ការពង្រឹងផ្នែកកសិកម្ម ការលើកកម្ពស់អនាម័យ បរិស្ថាន និងការគ្រប់គ្រងសំណល់ផ្លាស្ទិក» ត្រូវបានរៀបចំឡើងនៅសាលាសង្កាត់បន្ទាយដី ដោយមានការចូលរួមពីសំណាក់ប្រជាសហគមន៍យ៉ាងកុះករ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់ការរស់នៅ និងការបង្កបង្កើនផល, ចែករំលែកចំណេះដឹង និងបច្ចេកទេសបន្ថែមដើម្បីជួយឱ្យប្រជាកសិករមានលទ្ធភាពបត់បែន និងពង្រឹងទិន្នផលកសិកម្ម, អប់រំព្រំទាំងណែនាំប្រជាសហគមន៍អំពីការថែរក្សាអនាម័យ និងការគ្រប់គ្រងសំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីសោភណភាព និងសុខុមាលភាពក្នុងការរស់នៅ៕









