
អភិបាលស្រុកតាលោសែនជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ១៥គ្រួសារ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ឃុំ ភូមិ និងយុវជនគណបក្សស្រុក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នារសៀលថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ។ ពិធីនេះបានធ្វើឡើងដើម្បីសម្រួលដល់ជីវភាព លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១៥គ្រួសារ ដោយក្នុងនោះមកពីភូមិបត់រំដួលចំនួន ១០គ្រួសារ និងភូមិផ្ទះរុងចំនួន ៥គ្រួសារ៕









