
លោក ធីម សុធារ៉ា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ក្រោមអធិបតីភាព លោក ធីម សុធារ៉ា ប្រធានមន្ទីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងប្រធាន-អនុប្រធានការិយាល័យជំនាញទាំង១០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាយ៉ាងម៉ត់ចត់លើរបាយការណ៍វឌ្ឍនភាពការងារដែលសម្រេចបានក្នុងខែសីហា ការប្រមូលផ្តុំបញ្ហាប្រឈម និងសំណូមពរផ្សេងៗពីតាមការិយាល័យជំនាញ ព្រមទាំងបានដាក់ចេញនូវទិសដៅការងារអាទិភាពសម្រាប់អនុវត្តបន្តក្នុងខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕









