
លោកស្រី ឌុច ស្រីមុំ ចុះពិនិត្យស្ថានភាពសាលាមត្តេយ្យសិក្សាសហគមន៍ ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ លោកស្រី ឌុច ស្រីមុំ អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់នៅសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីតាមដានការងារអប់រំកុមារតូច និងពិនិត្យតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។ បេសកកម្មចុះពិនិត្យនេះបានធ្វើឡើងនៅតាមទីតាំងសាលាមត្តេយ្យសហគមន៍សំខាន់ៗ រួមមាន ភូមិអូរស្រាវ និងភូមិកំពែង ស្ថិតក្នុងឃុំព្រងិល ព្រមទាំងភូមិអូរឬស្សី ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕









