ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ អញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្រៀនជាប់កិច្ចសន្យាជិត ២០០នាក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាសរុបចំនួន ១៩៦នាក់ មកពីជុំវិញស្រុក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ក្នុងគោលបំណងសួរសុខទុក្ខ លើកទឹកចិត្ត និងស្ដាប់ពីសំណូមពរផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំតម្រង់ទិសក្រុមការងារ ដើម្បីត្រៀមដឹកនាំសិស្សប្រឡងចប់បាក់ឌុប ចុះទស្សនកិច្ចនៅខេត្តសៀមរាប
គណៈអភិបាលក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំណែនាំ និងប្រគល់ភារកិច្ចជូនក្រុមការងារ ដើម្បីត្រៀមលក្ខណៈរៀបចំដំណើរទស្សនកិច្ចជូនសិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ចែកអំណោយជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ៦០គ្រួសារ នៅឃុំផ្ទះរុង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៦០គ្រួសារ ស្ថិតនៅក្នុងភូមិជ្រៃក្រឹម និងភូមិព្រហស្បតិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរជាប្រចាំពីសំណាក់អាជ្ញាធរស្រុក ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់សុខុមាលភាពសង្គម៕


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អភិបាលស្រុកវាលវែង ចុះសំណេះសំណាល និងនាំយកសម្ភារជូនប្រជាពលរដ្ឋ ៣៥គ្រួសារ នៅឃុំក្រពើពីរ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីរាជការអមដំណើរ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារកំដរដៃចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ស្ថិតនៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ការចុះជួបសំណេះសំណាលផ្ទាល់នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរស្រុក ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីជួយសម្រាលការលំបាក និងបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង ថ្លែងអំណរគុណលោក ម៉ៅ ភីរម្យ ដែលបានឧបត្ថម្ភអង្ករ ១តោន សម្រាប់បម្រើការងារមនុស្សធម៌
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ម៉ៅ ភីរម្យ ដែលបានឧបត្ថម្ភអង្ករចំនួន ១តោន ជូនដល់រដ្ឋបាលស្រុក ដើម្បីយកទៅប្រើប្រាស់ និងបែងចែកជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ រដ្ឋបាលស្រុកវាលវែង ក៏បានបួងសួង និងជូនពរជូនចំពោះ លោក ម៉ៅ ភីរម្យ ព្រមទាំងក្រុមគ្រួសារ និងបុត្រាបុត្រី សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនឃុំ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនឃុំ» នៅក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។
ពិធីប្រកាសតែងតាំងនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំនៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារសមាគមអតីតយុទ្ធជន ជាពិសេសការយកចិត្តទុកដាក់សួរសុខទុក្ខ សម្រួលជីវភាព និងផ្តល់សេវាគាំពារសង្គមជូនបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលធ្លាប់បានលះបង់ដើម្បីជាតិមាតុភូមិ៕


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារដាំកូនឈើផ្កាត្រែមាស ៣០ដើម នៅតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ ចុះដាំកូនឈើប្រភេទផ្កាត្រែមាស (ឬភួងម៉ាឡៃ) ចំនួន ៣០ដើម នៅតាមបណ្តោយផ្លូវអន្ទង់អាំង តំបន់ភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។
សកម្មភាពដាំដើមផ្កាលម្អនេះ ធ្វើឡើងដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព បង្កើនគម្របបៃតង និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់តំបន់ទេសចរណ៍ភ្នំ១៥០០ ដ៏ល្បីល្បាញមួយនេះឱ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ បើកកិច្ចប្រជុំពិភាក្សាជាមួយអង្គការសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការ និងថវិកាអភិវឌ្ឍន៍
(ពោធិ៍សាត់)៖ លោក ពិន មួន សមាជិកក្រុមប្រឹក្សាស្រុក (តំណាងប្រធានក្រុមប្រឹក្សាស្រុក) និងលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ស្រុក ស្តីពីកិច្ចពិភាក្សារវាងរដ្ឋបាលស្រុក និងតំណាងអង្គការសហគមន៍មូលដ្ឋាន នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការដោះស្រាយបញ្ហារួមគ្នាក្នុងមូលដ្ឋាន ព្រមទាំងធានានូវការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំផែនការ និងថវិកាអភិវឌ្ឍន៍ស្រុកឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែង៕


សកម្មភាពអាជ្ញាធរ
ការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយការប្រើប្រាស់កម្មវិធី «មតិយើង» ជូនមន្ត្រីរាជការស្រុកក្រគរ ដើម្បីពង្រឹងការបម្រើសេវាសាធារណៈ
ក្រុមការងារចុះផ្សព្វផ្សាយការប្រើប្រាស់កម្មវិធី «មតិយើង» ជូនដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុកក្រគរ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកក្រគរ ក្រោមអធិបតីភាព លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងគម្រោងរោងចក្រដំឡើងរថយន្តអគ្គិសនី ZO Motors នៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់
ការិយាល័យគាំពារបរិស្ថាន បានសហការជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ធាន សុវណ្ណារិន អនុប្រធានការិយាល័យ បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីសិក្សា និងវាយតម្លៃលើគម្រោងស្នើសុំពិនិត្យ ព្រមទាំងផ្តល់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង (IEIA) ។


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អភិបាលស្រុកវាលវែង ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សា ៣បន្ទប់ ដែលជាអំណោយរបស់ឯកឧត្តម ខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយ រីដា
លោក ធាង ឡេង អភិបាលស្រុកវាលវែង និងមន្ត្រីរាជការសាលាស្រុក បានចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា ១ខ្នង ស្មើនឹង ៣បន្ទប់ អគារសិក្សានេះជាអំណោយរបស់ឯកឧត្តម ខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយ រីដា ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអង្គការ Wildlife Alliance ប្រជុំពិភាក្សាលើការអនុវត្ត គម្រោងរេដបូកភ្នំសំកុស ដើម្បីពង្រឹងការអភិរក្ស និងលើកកម្ពស់ជីវភាពសហគមន៍
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំប្រធានការិយាល័យឧទ្យានជាតិ ការិយាល័យអភិវឌ្ឍសហគមន៍មូលដ្ឋាន និងអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើមី្បពិនិត្យ និងពិភាក្សាលើដំណើរការអនុវត្ត គម្រោងរេដបូកភ្នំសំកុស នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ការិយាល័យជំនាញក្រុងពោធិ៍សាត់ ចុះកាត់តដើមឈើ និងរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយអាត់
ពោធិ៍សាត់៖ យោងតាមកិច្ចចង្អុលការរបស់ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ កម្លាំងការិយាល័យជំនាញបានបន្តសហការចុះដឹកនាំការងារតុបតែង កាត់តមែកឈើ រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសម្អាតអនាម័យបរិស្ថាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងឱ្យកាន់តែស្រស់ស្អាត មានរបៀបរៀបរយ បង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងកាត់បន្ថយហានិភ័យផ្សេងៗដែលកើតចេញពីមែកឈើស៊ុបទ្រុបនៅរដូវវស្សា៕

