
ការិយាល័យជំនាញក្រុងពោធិ៍សាត់ ចុះកាត់តដើមឈើ និងរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយអាត់
ពោធិ៍សាត់៖ យោងតាមកិច្ចចង្អុលការរបស់ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ កម្លាំងការិយាល័យជំនាញបានបន្តសហការចុះដឹកនាំការងារតុបតែង កាត់តមែកឈើ រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសម្អាតអនាម័យបរិស្ថាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងឱ្យកាន់តែស្រស់ស្អាត មានរបៀបរៀបរយ បង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងកាត់បន្ថយហានិភ័យផ្សេងៗដែលកើតចេញពីមែកឈើស៊ុបទ្រុបនៅរដូវវស្សា៕









