
លោកអភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារដាំកូនឈើផ្កាត្រែមាស ៣០ដើម នៅតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ ចុះដាំកូនឈើប្រភេទផ្កាត្រែមាស (ឬភួងម៉ាឡៃ) ចំនួន ៣០ដើម នៅតាមបណ្តោយផ្លូវអន្ទង់អាំង តំបន់ភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។ សកម្មភាពដាំដើមផ្កាលម្អនេះ ធ្វើឡើងដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព បង្កើនគម្របបៃតង និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់តំបន់ទេសចរណ៍ភ្នំ១៥០០ ដ៏ល្បីល្បាញមួយនេះឱ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត៕









