
រដ្ឋបាលស្រុកក្រគរ បើកកិច្ចប្រជុំពិភាក្សាជាមួយអង្គការសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការ និងថវិកាអភិវឌ្ឍន៍
(ពោធិ៍សាត់)៖ លោក ពិន មួន សមាជិកក្រុមប្រឹក្សាស្រុក (តំណាងប្រធានក្រុមប្រឹក្សាស្រុក) និងលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ស្រុក ស្តីពីកិច្ចពិភាក្សារវាងរដ្ឋបាលស្រុក និងតំណាងអង្គការសហគមន៍មូលដ្ឋាន នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការដោះស្រាយបញ្ហារួមគ្នាក្នុងមូលដ្ឋាន ព្រមទាំងធានានូវការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំផែនការ និងថវិកាអភិវឌ្ឍន៍ស្រុកឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែង៕









