ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ខូយ រីដា ដឹកនាំកម្លាំងចុះស្រាវជ្រាវផ្ទាល់ទាំងអធ្រាត្រ ជុំវិញព័ត៌មានលួចបូមប្រេងឡានខ្សែនៅខេត្តពោធិ៍សាត់
នាអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះពិនិត្យ និងស្រាវជ្រាវផ្ទាល់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ដើម្បីស្វែងរកការពិត ក្រោយមានការចោទប្រកាន់លើបណ្តាញសង្គមថា មានករណីលួចបូមប្រេងពីរថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកក្នុងខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាសមាហរណកម្មផែនការវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ថ្នាក់ស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ហេង សុភាណា បានអញ្ជើញជាអធិបតីក្នុង «សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល ស្រុក ឃុំ (២០២៧-២០២៩) ថ្នាក់ស្រុក» ដើម្បីសម្របសម្រួល និងបូកសរុបគម្រោងវិនិយោគអាទិភាពនានា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


ទេសចរណ៍
សហគមន៍ឃុំកំពង់លួង ស្រុកក្រគរ ជាទេសភាពដ៍ស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកំសាន្ត
ពោធិ៍សាត់៖ សហគមន៍ឃុំកំពង់លួង ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌បណ្តែតទឹកលើផ្ទៃបឹងទន្លេសាប ដ៏មានសក្តានុពល និងបង្កប់ដោយទេសភាពយ៉ាងស្រស់ស្អាត ត្រជាក់ភ្នែក។
ចំណុចលេចធ្លោ និងទាក់ទាញ៖ ជាភូមិបណ្តែតទឹកដ៏ធំមួយ ដែលមានផ្ទះ សាលារៀន វត្តអារាម និងហាងទំនិញបណ្តែតលើផ្ទៃទឹក បង្ហាញពីរបៀបរស់នៅយ៉ាងរស់រវើក និងប្លែកអារម្មណ៍, ភ្ញៀវទេសចរអាចជិះទូកកម្សាន្ត ទស្សនាទិដ្ឋភាពថ្ងៃរៀបលិចលើផ្ទៃបឹងទន្លេសាប និងខ្យល់អាកាសបរិសុទ្ធ, ទីតាំងនេះបាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា កម្សាន្ត និងសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ជាហូរហែ៕


កសិកម្ម
ស្រុកបាកាន រៀបចំកិច្ចប្រជុំសម្របសម្រួលការផ្សព្វផ្សាយលទ្ធផលជ្រើសរើសគ្រួសារទទួលផល និងកសិករជនបង្គោលនៃគម្រោង EMPOWER
ពោធិ៍សាត់៖ កិច្ចប្រជុំសម្របសម្រួលការផ្សព្វផ្សាយលទ្ធផលជ្រើសរើសគ្រួសារទទួលផល ការជ្រើសរើសកសិករជនបង្គោលតំណាងភូមិ និងការត្រៀមអនុវត្តដំណាក់កាលបន្ទាប់នៃគម្រោង EMPOWER ត្រូវបានរៀបចំឡើងនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើនរូប រួមមាន លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន, លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងតំណាងក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរឃុំ-ភូមិ មន្ត្រីកសិកម្មឃុំ និងក្រុមការងារអនុវត្តគម្រោង។
នៅក្នុងឱកាសនោះ អាជ្ញាធរស្រុក ឃុំ និងភូមិ បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ដែលមូលដ្ឋានរបស់ខ្លួនត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនឹងនេះ ភាគីទាំងអស់បានរួមសហការគ្នាយ៉ាងសកម្មក្នុងការពិនិត្យ និងជ្រើសរើសកសិករជនបង្គោលតំណាងភូមិ ដើម្បីធ្វើជាស្ពានសម្របសម្រួលជាមួយគ្រួសារទទួលផល និងចូលរួមរៀបចំបង្កើត «សហគមន៍កសិកម្មទំនើប» នាពេលខាងមុខ៕


សន្តិសុខសង្គម
កម្លាំងនគរបាលស្រុកវាលវែង ចុះល្បាតតាមដងផ្លូវយ៉ាងសកម្ម ដើម្បីពង្រឹងសន្តិសុខ និងបង្ការបទល្មើសគ្រប់ប្រភេទ
ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ក្រោមការដឹកនាំផ្ទាល់របស់លោកអធិការ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការល្បាត និងត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈយ៉ាងសកម្ម។
សកម្មភាពចុះល្បាតនេះ ធ្វើឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងការពារសុវត្ថិភាព របៀបរៀបរយ និងសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ៕


សកម្មភាពអាជ្ញាធរ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ជួសជុលផ្លូវកៅស៊ូអូរតាប៉ោង-របោះរាំង ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បាននិងកំពុងដំណើរការជួសជុលផ្លូវកៅស៊ូខ្សែ «អូរតាប៉ោង-របោះរាំង» ដែលបានរងការខូចខាត ឱ្យប្រសើរឡើងវិញ។
សកម្មភាពជួសជុលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ព្រមទាំងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័សជាងមុន៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទ ៤ខ្សែ និងស្ពានបេតុង ១កន្លែង ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃ infrastructure ជនបទសំខាន់ៗក្នុងខេត្ត ដើម្បីសិក្សាលទ្ធភាពជួសជុល និងលើកកម្ពស់គុណភាពឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់ ប្រារព្ធពិធីដង្ហែយ៉ាងអធិកអធម អបអរសាទរសិស្សពូកែទូទាំងប្រទេស និងអង្គភាពគំរូក្នុងវិស័យអប់រំ
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសាលាខេត្តពោធិ៍សាត់ រដ្ឋបាលខេដ្ឋាន បានរៀបចំពិធីអបអរសាទរ និងប្រារព្ធក្បួនដង្ហែយ៉ាងអធិកអធមជាប្រវត្តិសាស្ត្រ ដើម្បីលើកតម្កើងកិត្តិយសសិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំ២០២៦ ព្រមទាំងអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៥។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ សំណេះសំណាល និងឧបត្ថម្ភស្បៀង ដល់កងយោធពលខេមរភូមិន្ទ នៅទិសទី៤ ឃុំថ្មដា ស្រុកវាលវែង
ប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ដោយនាំយកស្បៀងនិងគ្រឿងឧបភោគ បរិភោគប្រគល់ជូនដល់បណ្តាអង្គភាពកងទ័ពជួរមុខរួមមាន កងអនុសេនាធំល្បាតទី៦ កងការពារព្រំដែនគោកលេខ៥០១ ទិសទី៤ យោធភូមិភាគ៥ ប្រចាំការក្នុងឃុំថ្មដា ស្រុកវាលវែង នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «តួនាទី ភារកិច្ច និងការងារប្រឆាំងទារុណកម្ម» ដល់មន្ត្រីអនុវត្តច្បាប់
ពោធិ៍សាត់៖ វគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី «តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្ម» ក្រោមអធិបតីភាព ឯកឧត្តម កែវ តារាពង្ស អនុប្រធាន គ.ជ.ប.ទ. និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ ។
គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាល៖ ផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ និងបង្កើនការយល់ដឹងដល់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ, ជំរុញការគ្រប់គ្រងកន្លែងឃុំឃាំងទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ, ធានាការពារជនដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម និងការប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ៕


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និង លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោកវរសេនីយ៍ទោ ទូច សេងងន នាយការិយាល័យស្តីទី បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ។
ការចុះធ្វើចរាចរណ៍ដើម្បីធ្វើការផ្សព្វផ្សាយរួមមាន៖ ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ បើកបរប្រកាន់ស្តាំ បើកបរតាមគន្លងផ្លូវ និងបន្ថយល្បឿននៅត្រង់ចំណុចផ្លូវប្រសព្វ, ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ត, មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលកំពុងបើកបរជាដាច់ខាត ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាកាន ប្រារព្ធពិធីសែនព្រេនបួងសួងសុំសេចក្តីសុខ និងទឹកភ្លៀង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ «ឃ្លាំងមឿង»
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរឃុំស្នាមព្រះ រៀបចំពិធីសែនព្រេន និងបួងសួង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រទេពឧកញ៉ា ឃ្លាំងមឿង និងលោកជំទាវ ខាន់ ខៀវ ប្រកបដោយបរិយាកាសសាមគ្គីភាព និងសោមនស្សរីករាយ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ពិធីបែបជំនឿប្រពៃណីនេះ រៀបចំឡើងក្នុងគោលបំណង៖ ថែរក្សាទំនៀមទម្លាប់ លើកតម្កើង និងថែរក្សាមរតកជំនឿដ៏ល្អប្រពៃរបស់ដូនតាខ្មែរ, បួងសួងសុំសិរីសួស្តី សុំសេចក្តីសុខ សុភមង្គល និងសេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, បួងសួងសុំឱ្យមានទឹកភ្លៀងធ្លាក់មកគ្រប់គ្រាន់ ដើមី្បសម្រួលដល់ការបង្កបង្កើនផលកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំ សំណេះសំណាលជាមួយគណៈប្រតិភូនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំ សំណេះសំណាលជាមួយគណៈប្រតិភូនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមវត្តមាន ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម( គ.ជ.ប.ទ )ដោយមានចូលរួមពី គណៈប្រតិភូ លោកនាយករងរដ្ឋបាលសាលាខេត្ត កងម្លាំងប្រដាប់វុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦។

