
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «តួនាទី ភារកិច្ច និងការងារប្រឆាំងទារុណកម្ម» ដល់មន្ត្រីអនុវត្តច្បាប់
ពោធិ៍សាត់៖ វគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី «តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្ម» ក្រោមអធិបតីភាព ឯកឧត្តម កែវ តារាពង្ស អនុប្រធាន គ.ជ.ប.ទ. និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ ។ គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាល៖ ផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ និងបង្កើនការយល់ដឹងដល់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ, ជំរុញការគ្រប់គ្រងកន្លែងឃុំឃាំងទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ, ធានាការពារជនដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម និងការប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ៕










