
សហគមន៍ឃុំកំពង់លួង ស្រុកក្រគរ ជាទេសភាពដ៍ស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកំសាន្ត
ពោធិ៍សាត់៖ សហគមន៍ឃុំកំពង់លួង ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌បណ្តែតទឹកលើផ្ទៃបឹងទន្លេសាប ដ៏មានសក្តានុពល និងបង្កប់ដោយទេសភាពយ៉ាងស្រស់ស្អាត ត្រជាក់ភ្នែក។ ចំណុចលេចធ្លោ និងទាក់ទាញ៖ ជាភូមិបណ្តែតទឹកដ៏ធំមួយ ដែលមានផ្ទះ សាលារៀន វត្តអារាម និងហាងទំនិញបណ្តែតលើផ្ទៃទឹក បង្ហាញពីរបៀបរស់នៅយ៉ាងរស់រវើក និងប្លែកអារម្មណ៍, ភ្ញៀវទេសចរអាចជិះទូកកម្សាន្ត ទស្សនាទិដ្ឋភាពថ្ងៃរៀបលិចលើផ្ទៃបឹងទន្លេសាប និងខ្យល់អាកាសបរិសុទ្ធ, ទីតាំងនេះបាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា កម្សាន្ត និងសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ជាហូរហែ៕










