
រដ្ឋបាលស្រុកបាកាន ប្រារព្ធពិធីសែនព្រេនបួងសួងសុំសេចក្តីសុខ និងទឹកភ្លៀង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ «ឃ្លាំងមឿង»
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរឃុំស្នាមព្រះ រៀបចំពិធីសែនព្រេន និងបួងសួង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រទេពឧកញ៉ា ឃ្លាំងមឿង និងលោកជំទាវ ខាន់ ខៀវ ប្រកបដោយបរិយាកាសសាមគ្គីភាព និងសោមនស្សរីករាយ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ពិធីបែបជំនឿប្រពៃណីនេះ រៀបចំឡើងក្នុងគោលបំណង៖ ថែរក្សាទំនៀមទម្លាប់ លើកតម្កើង និងថែរក្សាមរតកជំនឿដ៏ល្អប្រពៃរបស់ដូនតាខ្មែរ, បួងសួងសុំសិរីសួស្តី សុំសេចក្តីសុខ សុភមង្គល និងសេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, បួងសួងសុំឱ្យមានទឹកភ្លៀងធ្លាក់មកគ្រប់គ្រាន់ ដើមី្បសម្រួលដល់ការបង្កបង្កើនផលកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ៕









