
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និង លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោកវរសេនីយ៍ទោ ទូច សេងងន នាយការិយាល័យស្តីទី បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ។ ការចុះធ្វើចរាចរណ៍ដើម្បីធ្វើការផ្សព្វផ្សាយរួមមាន៖ ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ បើកបរប្រកាន់ស្តាំ បើកបរតាមគន្លងផ្លូវ និងបន្ថយល្បឿននៅត្រង់ចំណុចផ្លូវប្រសព្វ, ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ត, មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលកំពុងបើកបរជាដាច់ខាត ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕











