
កម្លាំងនគរបាលស្រុកវាលវែង ចុះល្បាតតាមដងផ្លូវយ៉ាងសកម្ម ដើម្បីពង្រឹងសន្តិសុខ និងបង្ការបទល្មើសគ្រប់ប្រភេទ
ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ក្រោមការដឹកនាំផ្ទាល់របស់លោកអធិការ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការល្បាត និងត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈយ៉ាងសកម្ម។ សកម្មភាពចុះល្បាតនេះ ធ្វើឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងការពារសុវត្ថិភាព របៀបរៀបរយ និងសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ៕











