ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសួរសុខទុក្ខ និងប្រគល់បណ្ណសមាជិកបក្សក្នុងប្រព័ន្ធ IT ជូនសមាជិកនៅភូមិគក
ពោធិ៍សាត់៖ ក្រោយបញ្ចប់ម៉ោងការងារផ្លូវការ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ រួមដំណើរជាមួយក្រុមការងារគណបក្សចុះជួយភូមិគក បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខសមាជិកគណបក្សប្រជាជនកម្ពុជា ដល់ខ្នងផ្ទះស្ថិតក្នុងភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកប្រធានក្រុមការងារ និងប្រតិភូអមដំណើរ បាននាំយកបណ្ណសមាជិកគណបក្សដែលបានបញ្ចូល និងភ្ជាប់ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) រួចរាល់ មកប្រគល់ជូនសមាជិកគណបក្សម្នាក់ៗយ៉ាងយកចិត្តទុកដាក់។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បាននាំយកនូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន ចែកជូនដល់សមាជិកគណបក្សក្នុងភូមិគក ដើម្បីជួយសម្រាលជីវភាព និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះសមាជិកនៅតាមមូលដ្ឋានផងដែរ៕


សុខាភិបាល
សុខាភិបាល និងបសុព្យាបាលខេត្តពោធិ៍សាត់ ចាប់ដៃគូជាមួយអង្គការ WVS ពង្រឹងការតាមដាន និងទប់ស្កាត់ជំងឺឆ្កែឆ្កួត
ពោធិ៍សាត់៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការស្នើសុំធាតុចូលសម្រាប់ «គម្រោងសាកល្បងសមាហរណកម្មគ្រប់គ្រងករណីសត្វខាំ ក្នុងវិស័យសុខាភិបាល និងសុខភាពសត្វ» ក្រោមអធិបតីភាព លោក តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងមន្ត្រីអមដំណើរ ២រូប ជាមួយតំណាងមន្ទីរសុខាភិបាល និងមន្ត្រីនៃអង្គការ WVS សរុបចំនួន ១០ រូប (ក្នុងនោះស្ត្រី ២ រូប)។
អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងការិយាល័យផលិតកម្ម និងបសុព្យាបាល ជាមួយមន្ទីរសុខាភិបាល, ការរៀបចំផែនការសកម្មភាពច្បាស់លាស់សម្រាប់អនុវត្តបន្ត, ការបង្កើតប្រព័ន្ធរាយការណ៍ និងប្រមូលទិន្នន័យជនរងគ្រោះដែលទទួលរងការខាំពីសត្វ និងបានចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ព្រមទាំងការដាក់ចេញនូវវិធានការតាមដាន និងស្រាវជ្រាវអង្កេតអំពីជំងឺឆ្កែឆ្កួតឱ្យកាន់តែមានប្រសិទ្ធភាពក្នុងខេត្ត៕ ( សេក ញន )


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាល និងចែកគ្រាប់ពូជបន្លែជូនកសិករក្រីក្រ ៣០នាក់ នៅស្រុកបាកាន
ពោធិ៍សាត់៖ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានសហការជាមួយមន្ត្រីកសិកម្មឃុំស្នាមព្រះ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «បច្ចេកទេសដំណាំបន្លែ» ព្រមទាំងបានផ្តល់គ្រាប់ពូជបន្លែជូនដល់ប្រជាកសិករក្រីក្រ ស្ថិតនៅភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។
កម្មវិធីនេះដឹកនាំដោយ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ ដោយមានការចូលរួមពី លោក យឿន យូធីន និងលោកស្រី សុភាម៉ោរីណេ ដែលជាមន្ត្រីកសិកម្មឃុំស្នាមព្រះ ព្រមទាំងលោក ហែម សារ៉ុន មេភូមិព្នៅ។ ក្នុងប្រតិបត្តិការនេះ មានប្រជាកសិករក្រីក្រក្នុងមូលដ្ឋានចូលរួមសរុបចំនួន ៣០ នាក់ (ក្នុងនោះស្ត្រីមានចំនួន ១៩ នាក់)។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញបានផ្ទេរចំណេះដឹង និងបច្ចេកទេសដាំដុះបន្លែសំខាន់ៗ ដើម្បីជួយឱ្យកសិករអាចបង្កើនទិន្នផល ព្រមទាំងបានចែកជូនគ្រាប់ពូជបន្លែបន្ថែម សម្រាប់យកទៅដាំដុះក្នុងគ្រួសារ សំដៅលើកកម្ពស់ជីវភាព និងធានាសន្តិសុខស្បៀងក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕ ( សេក ញន )


កសិកម្ម
សហគមន៍កសិកម្មអន្លង់ត្នោតរុងរឿង ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម និងគ្រប់គ្រងផលិកម្មមាន់ស្រែ
ពោធិ៍សាត់៖ លោក ប៊ិន ស៊ិន ណារ៉ា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទី និងជាគ្រូបង្គោលផលិតកម្មមាន់ស្រែ បានសហការជាមួយក្រុមការងារកម្មវិធី ASPIRE រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «វិធីសាស្រ្តគ្រប់គ្រងបច្ចេកទេសមុន និងក្រោយប្រមូលផលក្នុងផលិតកម្មមាន់ស្រែ» ជូនដល់សមាជិកសហគមន៍កសិកម្មអន្លង់ត្នោតរុងរឿង ស្ថិតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានប្រជាកសិករចូលរួមសរុបចំនួន ២៨ នាក់ (ក្នុងនោះស្ត្រីមានចំនួន ២៣ នាក់) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ត្រូវបានពង្រឹងចំណេះដឹង និងបច្ចេកទេសសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការចិញ្ចឹមមាន់តាមបែបវៃឆ្លាត, ការជ្រើសរើសទីតាំង និងការរៀបចំទ្រុងឱ្យត្រូវតាមបច្ចេកទេសសម្រាប់កូនមាន់ មាន់ជំទង់ និងមាន់ធំ ព្រមទាំងការជ្រើសរើសមេបាពូជឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ គ្រូបង្គោលក៏បានផ្លាស់ប្តូរបទពិសោធន៍លើវិធីសាស្ត្រផ្សំចំណី ការផ្តល់ទឹក ការអនុវត្តវិធានការការពារ និងព្យាបាលជំងឺសត្វ រហូតដល់បច្ចេកទេសដឹកជញ្ជូន ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការស្វែងយល់ពីទីផ្សារ ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងប្រាក់ចំណូលរឹងមាំសម្រាប់គ្រួសារ៕ (សេក ញន )


កសិកម្ម
ងជលផលសហការជាមួយអាវុធហត្ថ ចុះពង្រឹងច្បាប់ជលផល និងដកហូតឧបករណ៍នេសាទខុសច្បាប់នៅឃុំរាំងទិល
ពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា រួមជាមួយនាយរងផ្នែករដ្ឋបាលជលផលក្រគរ និងនាយរងផ្នែករដ្ឋបាលជលផលរាំងទិល បានសហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប (ដឹកនាំដោយលោក គិម ទី) និងកម្លាំងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការត្រួតពិនិត្យការធ្វើនេសាទដោយឧបករណ៍របាំងលបណរ៉ាវ ក្នុងភូមិសាស្ត្របឹងទន្លេសាប ចាប់ពីឃុំរាំងទិល ស្រុកកណ្ដៀង ដល់ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។
តាមការពិនិត្យជាក់ស្ដែងនៅតាមដងទន្លេ អាជ្ញាធរបានសង្កេតឃើញថា បងប្អូនប្រជានេសាទភាគច្រើនបានចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីជលផលបានល្អប្រសើរ។ យ៉ាងណាមិញ នៅត្រង់ចំណុចព្រែកទាល់ ស្ថិតក្នុងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង សមត្ថកិច្ចបានរកឃើញមានការលួចដាក់របាំងសាច់អួនខុសក្រឡាដែលច្បាប់បានកំណត់។
ភ្លាមៗនោះ ក្រុមការងារចម្រុះបានឯកភាពគ្នាចុះរុះរើ និងដកហូតវត្ថុតាងបទល្មើសបានចំនួន ១ករណី រួមមាន៖ របាំងសាច់ក្រឡាល្អិតប្រវែង ១០០ម៉ែត្រ, បង្គោលចំនួន ៥០ដើម និងបរចំនួន ១គ្រឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាស្ដីពីការបន្តផ្សព្វផ្សាយយុទ្ធនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២
ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយក្នុងសង្គម មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការបន្តរៀបចំយុទ្ធនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំមន្ទីរព័ត៌មានខេត្តពោធិ៍សាត់។


ធនធានទឹក និងឧតុនិយម
លោកជំទាវ វ៉ាន់ ចាន់ថូ ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នកម្មការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅខេត្តពោធិ៍សាត់
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នកម្មស្តីពីការអនុវត្តគម្រោង IWRM ដោយមានការចូលរួមពីលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ក់ រ៉ា អញ្ជើញចូលរួមក្នុងពិធីដង្ហែ និងបញ្ចុះសព អ្នកម្ដាយ ដួង ខុម ព្រមទាំងបញ្ចុះអដ្ឋិធាតុ នៅក្រុងពោធិ៍សាត់
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងបញ្ចុះសព អ្នកម្ដាយ ដួង ខុម ព្រមទាំងពិធីបញ្ចុះអដ្ឋិធាតុ លោកឪពុក សេង ហាក់ និងកូនប្រុស លៀង ប្រុស ស្ថិតនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦។


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងរបស់អង្គការសម្រាលទុក្ខមនុស្សជាតិកម្ពុជា នៅស្រុកវាលវែង
លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងរបស់អង្គការសម្រាលទុក្ខមនុស្សជាតិកម្ពុជា ប្រចាំខេត្តពោធិ៍សាត់ ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាស្រុកវាលវែង នាថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
លោក ញឹក បានខេង អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ប័ណ្ណសមធម៌សុខាភិបាលជូនគ្រួសារអតីតយុទ្ធជន
លោក ញឹក បានខេង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិនាពេលកន្លងមក។ លោកបានគូសបញ្ជាក់ថា ការផ្តល់ប័ណ្ណសមធម៌សុខាភិបាលនាពេលនេះ គឺដើម្បីធានាថាគ្រួសារអតីតយុទ្ធជនទទួលបានការថែទាំសុខភាព និងសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ ប្រកបដោយសមធម៌ និងប្រសិទ្ធភាព។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងជួយទិញផលដំណាំធម្មជាតិរបស់ប្រជាពលរដ្ឋនៅស្រុកកណ្តៀង
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ គឺអាស្រ័យលើការដើរកាច់ និងបេះផលដំណាំធម្មជាតិផ្សេងៗដូចជា ទំពាំងព្រិច ផ្លែក្រសាំង ប្រោះស្វា ក្រសាំងទាប ស្លឹកខ្នឹង ស្លឹកល្ងៀង និងស្លឹកសាវម៉ាវព្រៃជាដើម ដោយជាទម្លាប់ក្នុងមួយល្ងាច ពួកគាត់អាចរកចំណូលបានចន្លោះពី ១០,០០០ ទៅ ២០,000 រៀលប៉ុណ្ណោះ។


សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ដឹកនាំការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៥ករណី
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋសរុបចំនួន ៥ករណី ដើម្បីជួយសម្រួល និងបញ្ចប់ទំនាស់ដោយសន្តិវិធីនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។
ជាលទ្ធផលនៃការសម្រុះសម្រួលប្រកបដោយស្មារតីយោគយល់ និងយុត្តិធម៌ ភាគីវិវាទចំនួន ៣ករណី បានស្ម័គ្រចិត្តឯកភាពទទួលយកនូវដំណោះស្រាយ និងបានបញ្ចប់ទំនាស់ដោយបរិយាកាសស្និទ្ធស្នាល។ ដោយឡែក ភាគីវិវាទចំនួន ២ករណីទៀត អាជ្ញាធរស្រុកកំពុងបន្តរៀបចំនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ជូនភាគីទាំងសងខាងជាបន្តទៀត។
ការចុះសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ បង្កើនភាពស្និទ្ធស្នាល ព្រមទាំងរក្សាសាមគ្គីភាព និងភាពសុខសាន្តនៅក្នុងសហគមន៍មូលដ្ឋានឱ្យកាន់តែរឹងមាំ៕


អប់រំ និងកីឡា
ពង្រឹងសមត្ថភាពលោកគ្រូ-អ្នកគ្រូ៖ មន្ទីរអប់រំខេត្ត រៀបចំវគ្គតម្រង់ទិសស្ដីពី «កម្មវិធីចូលរៀនឡើងវិញ» ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គតម្រង់ទិសគ្រូកម្មវិធីចូលរៀនឡើងវិញ ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងពង្រឹងសមត្ថភាព វិធីសាស្ត្របង្រៀន និងបំប៉នចំណេះដឹងបន្ថែមដល់លោកគ្រូ-អ្នកគ្រូ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសម្រួល និងគាំទ្រដល់សិស្សានុសិស្សដែលបានបោះបង់ការសិក្សា ឱ្យមានឱកាសបានត្រឡប់មកចូលរៀន នៅក្នុងប្រព័ន្ធអប់រំឡើងវិញ។
ក្នុងឱកាសនោះ លោក លឹម វុទ្ធី បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ការណែនាំពីលោកគ្រូឧទ្ទេស និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីចំណេះដឹងដែលទទួលបានពីវគ្គតម្រង់ទិសនេះ ទៅអនុវត្តប្រកបដោយលទ្ធផលវិជ្ជមាន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការសិក្សារបស់កុមារនៅក្នុងសហគមន៍៕

