ងជលផលសហការជាមួយអាវុធហត្ថ ចុះពង្រឹងច្បាប់ជលផល និងដកហូតឧបករណ៍នេសាទខុសច្បាប់នៅឃុំរាំងទិល

ងជលផលសហការជាមួយអាវុធហត្ថ ចុះពង្រឹងច្បាប់ជលផល និងដកហូតឧបករណ៍នេសាទខុសច្បាប់នៅឃុំរាំងទិល

ពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា រួមជាមួយនាយរងផ្នែករដ្ឋបាលជលផលក្រគរ និងនាយរងផ្នែករដ្ឋបាលជលផលរាំងទិល បានសហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប (ដឹកនាំដោយលោក គិម ទី) និងកម្លាំងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការត្រួតពិនិត្យការធ្វើនេសាទដោយឧបករណ៍របាំងលបណរ៉ាវ ក្នុងភូមិសាស្ត្របឹងទន្លេសាប ចាប់ពីឃុំរាំងទិល ស្រុកកណ្ដៀង ដល់ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ តាមការពិនិត្យជាក់ស្ដែងនៅតាមដងទន្លេ អាជ្ញាធរបានសង្កេតឃើញថា បងប្អូនប្រជានេសាទភាគច្រើនបានចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីជលផលបានល្អប្រសើរ។ យ៉ាងណាមិញ នៅត្រង់ចំណុចព្រែកទាល់ ស្ថិតក្នុងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង សមត្ថកិច្ចបានរកឃើញមានការលួចដាក់របាំងសាច់អួនខុសក្រឡាដែលច្បាប់បានកំណត់។ ភ្លាមៗនោះ ក្រុមការងារចម្រុះបានឯកភាពគ្នាចុះរុះរើ និងដកហូតវត្ថុតាងបទល្មើសបានចំនួន ១ករណី រួមមាន៖ របាំងសាច់ក្រឡាល្អិតប្រវែង ១០០ម៉ែត្រ, បង្គោលចំនួន ៥០ដើម និងបរចំនួន ១គ្រឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានពាក់ព័ន្ធ

មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពង្រឹងការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម ជូនដល់មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំទូទាំង ៦ក្រុង-ស្រុក
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពង្រឹងការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម ជូនដល់មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំទូទាំង ៦ក្រុង-ស្រុក
ពោធិ៍សាត់៖ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការចាត់តាំង និងពង្រឹងលើការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម» ក្រោមកាដឹកនាំដោយ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អ៊ុក សុធា ប្រធានការិយាល័យផែនការ-គណនេយ្យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងមន្ត្រីកសិកម្មឃុំ មកពីក្រុង-ស្រុកទាំង៦ នៃខេត្តពោធិ៍សាត់ សរុបចំនួន ៥០នាក់។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់មន្ត្រីកសិកម្មនៅថ្នាក់មូលដ្ឋាន ក្នុងការប្រមូលទិន្នន័យស្ថិតិកសិកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងទាន់ពេលវេលា។ ការប្រមូលទិន្នន័យស្ថិតិកសិកម្មដែលច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់រៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ការព្យាករណ៍ផលដំណាំ និងការដាក់ចេញនូវវិធានការអន្តរាគមន៍ផ្សេងៗ ដើម្បីជួយគាំទ្រដល់បងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការលែងត្រីកម្រ និងជិតផុតពូជចំនួន ៣ក្បាល ចូលទៅក្នុងដែនអភិរក្សជលផលជ្រោយស្តី
កសិកម្ម
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការលែងត្រីកម្រ និងជិតផុតពូជចំនួន ៣ក្បាល ចូលទៅក្នុងដែនអភិរក្សជលផលជ្រោយស្តី
យោងតាមការបញ្ជាក់ពីខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦ នេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ បានប្រមូល និងលែងប្រភេទត្រីកម្រចូលទៅក្នុងដែនអភិរក្សបានចំនួន ៦លើក សរុប ១០ក្បាល រួចមកហើយ ក្នុងនោះរួមមាន៖ ត្រីគល់រាំងចំនួន ៤ក្បាល និងត្រីរាជចំនួន ៦ក្បាល ដើម្បីចូលរួមថែរក្សា និងអភិរក្សពូជមច្ឆជាតិកម្រៗឱ្យនៅគង់វង្សតទៅមុខទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ត្រីជំនាញចុះណែនាំនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ដល់សហគមន៍កសិកម្មវាលវង់មានជ័យ ក្នុងស្រុកក្រគរ
កសិកម្ម
មន្ត្រីជំនាញចុះណែនាំនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ដល់សហគមន៍កសិកម្មវាលវង់មានជ័យ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យ និងតាមដានលើសកម្មភាពប្រជុំណែនាំពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន» នៅក្នុងសហគមន៍កសិកម្មវាលវង់មានជ័យ ស្ថិតនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំពីនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ព្រមទាំងបណ្តុះបណ្តាលពីរបៀបបំពេញពាក្យសុំដេញថ្លៃ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ត្រីកសិកម្មឃុំ, ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មវាលវង់មានជ័យ ដោយមានអ្នកចូលរួមសរុបចំនួន ៥នាក់ (ស្រី ៤នាក់)។ សកម្មភាពនេះ ត្រូវបានគាំទ្រថវិកា និងបច្ចេកទេសដោយ កម្មវិធីស្បៀងអាហារពិភពលោក (WFP)៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ត្រីជំនាញបសុព្យាបាល ចូលរួមសិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងបច្ចេកទេសចិញ្ចឹមសត្វ នៅស្រុកបាកាន
កសិកម្ម
មន្ត្រីជំនាញបសុព្យាបាល ចូលរួមសិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងបច្ចេកទេសចិញ្ចឹមសត្វ នៅស្រុកបាកាន
លោក សំ ស៊ី លោក ថា វ៉ាន់ថេន និងលោក ស៊ឺន យឿម មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងការពង្រឹងបច្ចេកទេសលើវិស័យចិញ្ចឹមសត្វ» នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កម្លាំងជលផលសហការជាមួយយោធានិងនគរបាល បង្ក្រាបបទល្មើសនេសាទ ១ករណី នៅឃុំកញ្ជរ ខេត្តពោធិ៍សាត់
កសិកម្ម
កម្លាំងជលផលសហការជាមួយយោធានិងនគរបាល បង្ក្រាបបទល្មើសនេសាទ ១ករណី នៅឃុំកញ្ជរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កម្លាំងចម្រុះរួមមាន សង្កាត់រដ្ឋបាលជលផលកណ្ដៀង កម្លាំងយោធាប្រចាំការនៅកន្លែងអភិរក្សជលផលលេខ០៦ (យោធភូមិភាគ៥) និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះប្រតិបត្តិការរួមគ្នា ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្លូវឆ្លង ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការចុះល្បាតនេះ កម្លាំងសមត្ថកិច្ចសរុបចំនួន ១១នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមកាណូតចំនួន ៣គ្រឿង បានបំបែក និងបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់ចំនួន ១ករណី។ ជាលទ្ធផល កម្លាំងចម្រុះបានកាប់បំផ្លាញ និងដុតចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងស្បៃមុង ចំនួន ១៥ខ្សែ ប្រវែងសរុប ១.៥៧០ម៉ែត្រ, លូកងស្បៃមុង ចំនួន ២០មាត់ និងបង្គោលឈើ ចំនួន ៧៥០ដើម។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានរំដោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៥គីឡូក្រាម ដែលជាប់នៅក្នុងលូស្បៃមុង ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។ អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ទាំងនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារធនធានជលផលឱ្យបានគង់វង្ស៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បណ្តុះបណ្តាលកសិករ ៤២នាក់ ពីបច្ចេកទេសកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បណ្តុះបណ្តាលកសិករ ៤២នាក់ ពីបច្ចេកទេសកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ» ជូនដល់កសិករ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៤២នាក់ (ស្រី ៣០នាក់) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ១៧នាក់
ទេសចរណ៍

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ១៧នាក់

ពិធីបិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងបានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៧នាក់ (ស្រី ១០នាក់) នៅសាលបណ្ឌិត ថោង ខុន។ វគ្គសិក្សារយៈពេល ៣ថ្ងៃនេះ ទទួលបានការឧបត្ថម្ភពីអង្គការ Swisscontact ក្នុងគោលបំណងពង្រឹងសមត្ថភាព និងគុណភាពសេវាកម្មដល់ប្រតិបត្តិករ និងសេវាករទេសចរណ៍ក្នុងខេត្តពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសុវត្ថិភាពបរិស្ថាន និងសង្គម ក្រោមគម្រោង SE4HC
អប់រំ និងកីឡា

លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសុវត្ថិភាពបរិស្ថាន និងសង្គម ក្រោមគម្រោង SE4HC

លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពទិន្នន័យស្តីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម នៅវិទ្យាល័យធនធានហ៊ុន សែន ក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះធ្វើឡើងក្រោម គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ដោយផ្តោតលើសាលាគោលដៅសរុបចំនួន ២៣ ទីតាំង ដើម្បីធានាបាននូវបរិស្ថានសិក្សាមានសុវត្ថិភាព និងមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ការអភិវឌ្ឍ

ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

អភិបាលខេត្តពោធិ៍សាត់ បានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ប្រវែង ១៩៨,៥១៨ គ.ម តភ្ជាប់ពីខេត្តបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ទៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ផ្លូវនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលបានប្រែក្លាយអតីតសមរភូមិសង្គ្រាម ឱ្យទៅជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ ជួយសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងជំរុញការអភិវឌ្ឍប្រកបដោយសក្តានុពល។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត