ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

អប់រំ និងកីឡា
លោក លឹម វុទ្ធី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតហ្គេម» ដល់គ្រូដឹកនាំក្លឹបឌីជីថល នៅខេត្តពោធិ៍សាត់
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបំពាក់បំប៉នសមត្ថភាពបន្ថែមដល់លោកគ្រូ-អ្នកគ្រូដែលជាអ្នកដឹកនាំក្លឹបសិក្សាឌីជីថល ឱ្យមានជំនាញច្បាស់លាស់លើការប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្របង្រៀនបង្កើតហ្គេមអប់រំ (Coding & Game Creation)។ ជំនាញទាំងនេះ នឹងត្រូវយកទៅអនុវត្តផ្ទាល់ជាមួយសិស្សានុសិស្សក្នុងសកម្មភាពក្លឹបសិក្សាក្រៅម៉ោង ដើម្បីបង្កើតបរិយាកាសសិក្សាថ្មីមួយដែលមានភាពទាក់ទាញ និងបង្កើនការគិតបែបច្នៃប្រឌិត។


នយោបាយ
កិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងការឧបត្ថម្ភថវិកាដល់កម្លាំងនគរបាលប៉ុស្តិ៍ដែលមានស្នាដៃបង្ក្រាបគ្រឿងញៀន
ក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ លោកប្រធានក្រុមការងារបានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដោយផ្ទាល់ ជូនដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្យា ដែលបានខិតខំស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានបានចំនួន ០៥ករណី ប្រកបដោយជោគជ័យនាពេលកន្លងមក។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិរង់ចាំ និងបើកកម្មវិធី Football Clinic
កម្មវិធី "Football Clinic" នេះ រៀបចំឡើងក្នុងគោលបំណងជម្រុញ និងលើកកម្ពស់វិស័យកីឡាក្នុងស្រុក ដោយផ្តល់ឱកាសយ៉ាងទូលំទូលាយដល់កុមារ និងយុវជនដែលស្រឡាញ់វិស័យបាល់ទាត់ បានសិក្សា ស្វែងយល់ និងទទួលការបង្ហាត់បង្ហាញអំពីមូលដ្ឋានគ្រឹះ ព្រមទាំងបច្ចេកទេសលេងបាល់ទាត់យ៉ាងត្រឹមត្រូវពីសំណាក់គ្រូបង្វឹកជំនាញ។


នយោបាយ
ក្រុមការងារឃុំរាំងទិល ចុះសកម្មភាពនៅចុងសប្តាហ៍ ដើមី្បពិនិត្យសុពលភាពអត្តសញ្ញាណបណ្ណ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ
ពោធិ៍សាត់៖ នៅចុងសប្តាហ៍នេះ ក្រុមការងារឃុំរាំងទិល បានបន្តចុះបេសកកម្មយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីពិនិត្យសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងស្រង់ទិន្នន័យប្រជាពលរដ្ឋដែលគ្រប់អាយុ ក្នុងគោលបំណងជម្រុញ និងសម្រួលនីតិវិធីនៃការធ្វើអត្តសញ្ញាណបណ្ណថ្មីជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងការងាររដ្ឋបាល និងសេវាសាធារណៈនេះ ក្រុមការងារក៏បានចុះផ្លាស់ប្តូរស្លាកគណបក្សដែលចាស់ទ្រុឌទ្រោមតាមខ្នងផ្ទះប្រជាពលរដ្ឋបានចំនួន ៩ ស្លាកផងដែរ។
បន្ថែមពីលើនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពគ្រួសារក្នុងសហគមន៍ ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយជា "ឃីតកូនខ្ចី" (សម្ភារប្រើប្រាស់សម្រាប់ទារក) ចែកជូនដល់គ្រួសារដែលមានទារកទើបនឹងកើតបានចំនួន ២ គ្រួសារ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាពន់ពេក៕


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកវាលវែង សហការជាមួយអង្គការឃែរកម្ពុជា រៀបចំវេទិការផ្សព្វផ្សាយការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋភៀសសឹក
លោក សូ សាហុង សមាជិកក្រុមប្រឹក្សាស្រុកវាលវែង និងលោក ទៀង វឌ្ឍនៈ អភិបាលរងស្រុក បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋភៀសសឹក ចូលរួមវេទិកាផ្សព្វផ្សាយការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ សហការជាមួយអង្គការឃែរកម្ពុជា នៅវត្តគិរីបុទុម្ពរ (ហៅវត្តប្រម៉ោយ) ស្រុកវាលវែង ខេត្តពោធិ៍សាត់។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់នៃការចតយានជំនិះគ្រប់ប្រភេទ កង់ ម៉ូតូ រុឺម៉ក និងរថយន្តនៅជុំវិញផ្សារសាមគ្គីក្រគរ


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ដឹកនាំក្រុមការងារ និងយុវជន ចុះរៀបចំដំឡើងភ្លើងសូឡាបំភ្លឺតាមដងផ្លូវ និងទីប្រជុំជន
ពោធិ៍សាត់៖ ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ និងក្រុមយុវជន បន្តចុះរៀបចំ និងដំឡើងអំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវសាធារណៈ ព្រមទាំងនៅតាមទីប្រជុំជននានាក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដែលជាថាមពលបៃតង សន្សំសំចៃ និងមានចីរភាព។ ការបំពាក់ភ្លើងបំភ្លឺផ្លូវនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនាពេលរាត្រីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងសហគមន៍ផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានសម្តែងនូវក្តីរំភើប និងរីករាយជាខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្រួល និងកែលម្អមុខមាត់ទីប្រជុំជនស្រុកវាលវែងឱ្យកាន់តែមានពន្លឺ និងមានរបៀបរៀបរយស្អាតបាត៕


បរិស្ថាន
អភិបាលស្រុកក្រគរ ចុះបេសកកម្មផ្ទាល់លើការងារសណ្តាប់ធ្នាប់ បរិស្ថាន និងដោះស្រាយទំនាស់ដីធ្លីនៅឃុំអន្សាចំបក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានចុះពិនិត្យផ្ទាល់លើកិច្ចការងារសំខាន់ៗចំនួនបី ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវជាតិលេខ៥ កាលពី ថ្ងៃ ទី១៣ ខែកញ្ញឆ្នាំ២០២៦។
សកម្មភាពការងារចុះបេសកកម្មជាក់ស្តែងរួមមាន ការចុះរៀបចំ និងណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការចងគោក្របីបណ្តែតបណ្តោយនៅតាមចិញ្ចើមផ្លូវជាតិ ដែលបង្កហានិភ័យដល់សុវត្ថិភាពចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពបរិស្ថានមូលដ្ឋាន .ការសហការជាមួយក្រុមប្រឹក្សាឃុំអន្សាចំបក់ ចុះពិនិត្យមើលទីតាំងដីសាធារណៈរដ្ឋបាល សម្រាប់ត្រៀមរៀបចំផែនការដាំដើមឈើលម្អ និងកែលម្អបរិស្ថានបៃតងនៅតំបន់ពីរ .ការចុះត្រួតពិនិត្យទីតាំងដីដែលមានបញ្ហាទំនាស់ចំនួន ៣ទីតាំងផ្សេងគ្នា ស្ថិតក្នុងឃុំអន្សាចំបក់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរកដំណោះស្រាយដោយសន្តិវិធីតាមផ្លូវរដ្ឋបាល៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញអមដំណើរ ឯកឧត្តមប្រធាន ចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ព្រមទាំងរៀបចំកម្មវិធី Football Clinic សម្រាប់កុមារ និងយុវជន
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តមប្រធាន ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ភូមិរង់ចាំ ដែលបានប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ចុះពិនិត្យការប្រើប្រាស់តូបលក់ដូរ និងតាមដានការសាងសង់ផ្សារសាមគ្គីត្រពាំងជង ដែលសម្រេចបាន ៨០%
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីការប្រើប្រាស់ និងការអាស្រ័យផលតូបលក់ដូរ ពាក់ព័ន្ធនឹងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ផ្សារត្រពាំងជង ដើម្បីធានាបាននូវរបៀបរៀបរយ និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ។
បន្ទាប់ពីជំនួបសម្របសម្រួល លោកអភិបាលស្រុក និងក្រុមការងារក៏បានបន្តដំណើរចុះពិនិត្យមើលសកម្មភាព និងដំណើរការសាងសង់ផ្សារសាមគ្គីត្រពាំងជងដោយផ្ទាល់។ តាមការបញ្ជាក់ពីសមត្ថកិច្ច និងភាគីពាក់ព័ន្ធ គម្រោងសាងសង់ផ្សារថ្មីនេះ បច្ចុប្បន្នសម្រេចបានប្រមាណ ៨០% ហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ឆាយ គឹមម៉ុង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ និងបានណែនាំបន្ថែមឱ្យបន្តយកចិត្តទុកដាក់លើគុណភាពសំណង់ និងបទដ្ឋានបច្ចេកទេស ដើម្បីឱ្យអាជីវករ និងប្រជាពលរដ្ឋមានទីតាំងលក់ដូរ និងទិញទំនិញប្រកបដោយសុវត្ថិភាព ផាសុកភាព និងមានរបៀបរៀបរយល្អប្រសើរជាងមុន នៅពេលដែលផ្សារនេះត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕


សកម្មភាពថ្នាក់ដឹកនាំ
វិទ្យាស្ថានអប់រំ វេសឡាញ សហការរៀបចំសិក្ខាសាលាអប់រំប្រចាំតំបន់ ដើមី្បពង្រឹងសមត្ថភាព និងការដឹកនាំរបស់នាយកសាលា នៅខេត្តពោធិ៍សាត់
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានអប់រំ វេសឡាញ (Westline Education Group) និងក្រុមហ៊ុន ហ្វ្រែងឃ្វីន ខូវី អន្តរជាតិ (FranklinCovey Education) ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍសមត្ថភាពដឹកនាំដល់នាយកសាលា គ្រប់គ្រងសាលារៀន និងលោកគ្រូ-អ្នកគ្រូ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិស័យអប់រំក្នុងយុគសម័យទំនើប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប ចុះត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសមន្ត្រីចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
ការអញ្ជើញចុះពិនិត្យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់ នៅក្នុងដំណើរការប្រឡងជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដ មកជួយជ្រោមជ្រែងការងាររដ្ឋបាលបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។ មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីទាំងនេះ នឹងត្រូវបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការសម្រួល និងបម្រើសេវាជូនប្រជាពលរដ្ឋដែលមកពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នានាទូទាំងខេត្ត។


នយោបាយ
ឃុំស្វាយលួងបន្តដំឡើងភ្លើងសូឡាតាមផ្លូវសំខាន់ៗ ដើម្បីសម្រួលការធ្វើដំណើរ និងពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ ដើម្បីចូលរួមចំណែកសម្រួលដល់ការធ្វើដំណើរនាពេលរាត្រី និងពង្រឹងសុវត្ថិភាព សន្តិសុខក្នុងមូលដ្ឋាន លោក ងួន ប៉ោសេង និងក្រុមការងារឃុំស្វាយលួង បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បន្តសកម្មភាពចុះដំឡើងបង្គោលភ្លើងដើរដោយថាមពលព្រះអាទិត្យ (សូឡា) នៅតាមបណ្តោយខ្សែផ្លូវសំខាន់ៗក្នុងឃុំ។
ការចុះអនុវត្តសកម្មភាពនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរឃុំស្វាយលួង ចំពោះសុខទុក្ខ សុវត្ថិភាព និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ផ្លូវសាធារណៈដែលធ្លាប់តែងងឹតនាពេលយប់ ឥឡូវនេះត្រូវបានបំភ្លឺដោយពន្លឺអំពូលសូឡា សម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយហានិភ័យផ្សេងៗ។
ជាការឆ្លើយតប ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយលួង បានសម្តែងនូវក្តីរំភើបរីករាយ ព្រមទាំងបានសម្តែងការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ងួន ប៉ោសេង និងក្រុមការងារឃុំទាំងអស់ ដែលបានខិតខំបម្រើ និងអភិវឌ្ឍន៍មូលដ្ឋានដោយស្មោះត្រង់៕

