
ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប ចុះត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសមន្ត្រីចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
ការអញ្ជើញចុះពិនិត្យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់ នៅក្នុងដំណើរការប្រឡងជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដ មកជួយជ្រោមជ្រែងការងាររដ្ឋបាលបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។ មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីទាំងនេះ នឹងត្រូវបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការសម្រួល និងបម្រើសេវាជូនប្រជាពលរដ្ឋដែលមកពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នានាទូទាំងខេត្ត។









