ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ទេសចរណ៍
សហគមន៍ឃុំកំពង់លួង ស្រុកក្រគរ ជាទេសភាពដ៍ស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកំសាន្ត
ពោធិ៍សាត់៖ សហគមន៍ឃុំកំពង់លួង ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌បណ្តែតទឹកលើផ្ទៃបឹងទន្លេសាប ដ៏មានសក្តានុពល និងបង្កប់ដោយទេសភាពយ៉ាងស្រស់ស្អាត ត្រជាក់ភ្នែក។
ចំណុចលេចធ្លោ និងទាក់ទាញ៖ ជាភូមិបណ្តែតទឹកដ៏ធំមួយ ដែលមានផ្ទះ សាលារៀន វត្តអារាម និងហាងទំនិញបណ្តែតលើផ្ទៃទឹក បង្ហាញពីរបៀបរស់នៅយ៉ាងរស់រវើក និងប្លែកអារម្មណ៍, ភ្ញៀវទេសចរអាចជិះទូកកម្សាន្ត ទស្សនាទិដ្ឋភាពថ្ងៃរៀបលិចលើផ្ទៃបឹងទន្លេសាប និងខ្យល់អាកាសបរិសុទ្ធ, ទីតាំងនេះបាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា កម្សាន្ត និងសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ជាហូរហែ៕


ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បើកវគ្គបណ្ដុះបណ្ដាល «ឆុងកាហ្វេកម្រិតមូលដ្ឋាន» ដើម្បីពង្រឹងជំនាញប្រតិបត្តិករទេសចរណ៍
ពោធិ៍សាត់៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការ Swisscontact និងទទួលបានការគាំទ្រពីក្រុមហ៊ុន Gourmet Beverage Solutions (GBS) បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញ «ឆុងកាហ្វេកម្រិតមូលដ្ឋាន» ក្រោមអធិបតីភាព លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ ។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦) ដោយមានការចូលរួមពីមន្ត្រីរាជការ និងសិក្ខាកាមជាប្រតិបត្តិករ-សេវាករទេសចរណ៍សរុប ១២ រូប (ស្រី ១០ រូប)។
ខ្លឹមសារសិក្សាផ្តោតលើ ៩ ម៉ូឌុល៖ ចំណេះដឹងទូទៅ ប្រវត្តិកាហ្វេ, តួនាទីជាបារីស្តា, និងប្រភេទនៃគ្រាប់កាហ្វេ, បច្ចេកទេស និងការប្រតិបត្តិ ដំណើរការនៃការធ្វើកាហ្វេ, បញ្ជីរាយឈ្មោះកាហ្វេ, និងការអនុវត្តន៍ការឆុងកាហ្វេផ្ទាល់, ការគ្រប់គ្រង និងឧបករណ៍ នៃការប្រើប្រាស់-ថែទាំម៉ាស៊ីន និងឧបករណ៍ឆុងកាហ្វេ ព្រមទាំងដំណើរការនៃការបើក/បិទហាងកាហ្វេ៕


ទេសចរណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលបណ្ឌិត ថោង ខុន នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីកិច្ចសន្យាទាំងអស់ចំណុះឱ្យមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ផ្ទាល់។
ចំណុចសំខាន់ៗនៃកិច្ចប្រជុំ រួមមាន៖ ការវាយតម្លៃលើកលទ្ធផលការងារទេសចរណ៍ដែលសម្រេចបានក្នុងខែសីហា ឆ្នាំ២០២៦, ការដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាក្នុងការិយាល័យជំនាញ, ការដាក់ចេញនូវទិសដៅការងារ និងផែនការសកម្មភាពថ្មីៗសម្រាប់អនុវត្តបន្តក្នុងខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕
សាយយ័ន្ត វុន្នីយ៉ា


ទេសចរណ៍
ឯកឧត្តម ខូយ រីដា នាំយកសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៤៧០នាក់ ទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ក្រោយបញ្ចប់ការប្រឡងបាក់ឌុប
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ ថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង ដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្នុងក្រុងពោធិ៍សាត់ សរុបចំនួន៤៧០នាក់ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ដែលជាទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជាយើង។
ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការឧបត្ថម្ភទាំងស្រុង ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ និងដោយបានការសម្របសម្រួលពី ថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងក្រុមការងារមួយចំនួនទៀត។


ទេសចរណ៍
កម្រងរូបភាពទិដ្ឋភាពទូទៅនៃដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស (ក្រុមទី២)
សៀមរាប៖ រូបភាពកម្រងអនុស្សាវរីយ៍ដ៏រីករាយ និងពោរពេញដោយស្នាមញញឹមរបស់ប្អូនៗសិស្សានុសិស្សមកពីវិទ្យាល័យអូរតាប៉ោង និងសិស្សានុសិស្សក្នុងឃុំស្នាមព្រះ (ក្រុមទី២) ក្នុងឱកាសអញ្ជើញទៅទស្សនកិច្ចកម្សាន្ត និងសិក្សាឈ្វេងយល់នៅ «គំនូរសិល្បៈដើម្បីសន្តិភាព» ក្នុងខេត្តសៀមរាប។
ដំណើរទស្សនកិច្ចសិក្សានេះ អាចសម្រេចទៅបានដោយជោគជ័យ និងបង្កើតនូវអនុស្សាវរីយ៍ឥតប្រកែកបានសម្រាប់ប្អូនៗសិស្សានុសិស្ស គឺក្រោមការឧបត្ថម្ភ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ពី៖ ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ខេត្តពោធិ៍សាត់។
កម្មវិធីនេះមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបើកទូលាយពិភពលោកទស្សនៈ បណ្តុះស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ និងសន្តិភាព ដល់យុវជនជំនាន់ក្រោយផងដែរ៕


ទេសចរណ៍
មន្ទីរទេសចរណ៍ខេដ្ឋពោធិ៍សាត់ ចុះសិក្សាសក្តានុពល និងរៀបចំទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះសិក្សា និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍បែបធម្មជាតិប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។


ទេសចរណ៍
សិស្សថ្នាក់ទី១២ វិទ្យាល័យបាកាន រៀបចំដំណើរទស្សនកិច្ចនៅសៀមរាប និងថតរូបអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្ត ក្រោមការឧបត្ថម្ភពីថ្នាក់ដឹកនាំ
ពោធិ៍សាត់៖ ក្រោយឆ្លងកាត់ការខិតខំប្រឹងប្រែងសិក្សា និងការប្រឡងប្រជែងយ៉ាងស្វិតស្វាញ ក្រុមសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាកាន បានបង្កើតអនុស្សាវរីយ៍យ៉ាងមានន័យ តាមរយៈដំណើរទស្សនកិច្ចកម្សាន្តនៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមសិស្សានុសិស្សបានរួមគ្នាថតរូបអនុស្សាវរីយ៍ជុំគ្នា នៅមុខប្រាសាទអង្គរវត្ត ដើម្បីរំលេចពីសាមគ្គីភាព មិត្តភាព និងទុកជាការចងចាំចុងក្រោយនៃជីវិតជាសិស្សវិទ្យាល័យ មុននឹងបោះជំហានទៅកាន់ឧត្តមសិក្សា និងទីផ្សារការងារ។
ព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ អាចសម្រេចទៅបានដោយសារការឧបត្ថម្ភ និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ក្នុងការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ។ តំណាងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំទាំងពីរ។


ទេសចរណ៍
សម្រស់ទីរួមក្រុងពោធិ៍សាត់ កាន់តែប្លែកភ្នែក ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុងពោធិ៍សាត់នាពេលបច្ចុប្បន្ន កំពុងបង្ហាញមុខមាត់ថ្មីយ៉ាងស្រស់ស្អាត ស៊ីវិល័យ និងមានបរិស្ថានបៃតង ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
កិច្ចខិតខំប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានធ្វើឱ្យទីរួមក្រុងមួយនេះប្រែក្លាយជាទីក្រុងគួរឱ្យចង់រស់នៅ និងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង៖ ហេដ្ឋារចនាសម្ព័ន្ធ និងភ្លើងបំភ្លឺសាធារណៈ, សួនច្បារ និងបរិស្ថានបៃតង, សណ្តាប់ធ្នាប់ និងអនាម័យ និងដងស្ទឹងពោធិ៍សាត់ ដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
សមិទ្ធផលទាំងនេះ មិនត្រឹមតែលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាលំដាប់៕


ទេសចរណ៍
លោក ធាង ឡេង អមដំណើរឯកឧត្តម កែវ វីរៈ ដឹកនាំសិស្សបាក់ឌុបស្រុកវាលវែង ធ្វើទស្សនកិច្ចនៅខេត្តសៀមរាប
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញអមដំណើរ ឯកឧត្ដម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង ព្រមទាំងក្រុមការងារ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកពីវិទ្យាល័យប្រម៉ោយ និងវិទ្យាល័យក្រពើពីរ ធ្វើដំណើរទស្សនកិច្ចសិក្សានៅលើទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦។
កម្មវិធីដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សានេះ ទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់បទពិសោធន៍ថ្មីៗដល់សិស្សានុសិស្សបន្ទាប់ពីបានខិតខំប្រឹងប្រែងរៀនសូត្រ និងប្រឡងចប់សព្វគ្រប់៕


ទេសចរណ៍
សម្រស់ធម្មជាតិ និងជីវភាពរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ឃុំកំពង់លួង
ឃុំកំពង់លួង គឺជាសហគមន៍បណ្តែតទឹកធំជាងគេមួយនៅលើបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ ដែលមានទាំងសាលារៀន វត្តអារាម ហាងទំនិញ និងកន្លែងជួសជុលផ្សេងៗបណ្តែតនៅលើទឹកទាំងអស់។


ទេសចរណ៍
រីករាយដំណើរកម្សាន្តឆ្នាំ២០២៦៖ សិស្សថ្នាក់ទី១២ ឃុំកណ្តៀង មកកាន់ទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ
សៀមរាប៖ ក្រុមសិស្សានុសិស្សថ្នាក់ទី១២ មកពីឃុំកណ្តៀង ខេត្តពោធិ៍សាត់ បានរៀបចំដំណើរកម្សាន្តសិក្សា និងទស្សនកិច្ចយ៉ាងសប្បាយរីករាយ មកកាន់ទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ដើម្បីអបអរសាទរការខិតខំប្រឹងប្រែងសិក្សាកន្លងមក ព្រមទាំងបង្កើតនូវអនុស្សាវរីយ៍ដ៏មានន័យចុងក្រោយ មុនពេលបែកគ្នាតាមផ្លូវសិក្សារៀងៗខ្លួន។
ក្នុងដំណើរកម្សាន្តនេះ ប្អូនៗសិស្សានុសិស្សបានអញ្ជើញទៅទស្សនានិងស្វែងយល់ពីប្រាសាទបុរាណល្បីៗជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយ និងការលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុង ការស្វែងយល់បន្ថែមអំពីវប្បធម៌ អារ្យធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ដូនតាខ្មែរផងដែរ។
ដំណើរកម្សាន្តឆ្នាំ២០២៦នេះ បានបញ្ចប់ទៅដោយស្នាមញញឹម ក្តីសង្ឃឹម និងការចងចាំដ៏រ៉ូមែនទិក និងរឹងមាំ ដែលជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់ប្អូនៗសិស្សថ្នាក់ទី១២ ឃុំកណ្តៀង ក្នុងការត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា៕


ទេសចរណ៍
ដំណើរកំសាន្តរបស់សិស្សានុសិស្សថ្នាក់ទី១២ នៃស្រុកក្រគរ និងស្រុកកណ្តៀង
អបអរសាទរ ដំណើរកំសាន្តរបស់សិស្សានុសិស្សថ្នាក់ទី១២ ឃុំអន្លង់ត្នោត ស្រុកក្រគរ និងឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មកកាន់ខេត្តសៀមរាប ដែលឧបត្ថម្ភដោយ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់។


ទេសចរណ៍
ឯកឧត្តម កែវ រតនៈ ឧបត្ថម្ភដំណើរទស្សនកិច្ចសិក្សាដល់សិស្សថ្នាក់ទី១២ ស្រុកភ្នំក្រវ៉ាញ់ ទៅកាន់ទឹកដីអង្គរ
ពោធិ៍សាត់៖ សិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក្នុងខេត្តសៀមរាប ដើម្បីដកស្រង់បទពិសោធន៍ និងសិក្សាស្វែងយល់បន្ថែមអំពីវប្បធម៌ និងប្រវត្តិសាស្ត្រជាតិ។
ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តម កែវ រតនៈ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំក្រវ៉ាញ់ ក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងពង្រីកចំណេះដឹងបន្ថែមក្រៅថ្នាក់រៀន៕

