
ឯកឧត្តម កែវ រតនៈ ឧបត្ថម្ភដំណើរទស្សនកិច្ចសិក្សាដល់សិស្សថ្នាក់ទី១២ ស្រុកភ្នំក្រវ៉ាញ់ ទៅកាន់ទឹកដីអង្គរ
ពោធិ៍សាត់៖ សិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក្នុងខេត្តសៀមរាប ដើម្បីដកស្រង់បទពិសោធន៍ និងសិក្សាស្វែងយល់បន្ថែមអំពីវប្បធម៌ និងប្រវត្តិសាស្ត្រជាតិ។ ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តម កែវ រតនៈ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំក្រវ៉ាញ់ ក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងពង្រីកចំណេះដឹងបន្ថែមក្រៅថ្នាក់រៀន៕










