
លោក ធាង ឡេង អមដំណើរឯកឧត្តម កែវ វីរៈ ដឹកនាំសិស្សបាក់ឌុបស្រុកវាលវែង ធ្វើទស្សនកិច្ចនៅខេត្តសៀមរាប
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញអមដំណើរ ឯកឧត្ដម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង ព្រមទាំងក្រុមការងារ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកពីវិទ្យាល័យប្រម៉ោយ និងវិទ្យាល័យក្រពើពីរ ធ្វើដំណើរទស្សនកិច្ចសិក្សានៅលើទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សានេះ ទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់បទពិសោធន៍ថ្មីៗដល់សិស្សានុសិស្សបន្ទាប់ពីបានខិតខំប្រឹងប្រែងរៀនសូត្រ និងប្រឡងចប់សព្វគ្រប់៕










