ព័ត៌មានក្នុងខេត្ត

មន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់អតីតមន្ត្រីរាជការកំពុងមានជំងឺ
សកម្មភាពអាជ្ញាធរ
មន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់អតីតមន្ត្រីរាជការកំពុងមានជំងឺ
លោក សេង ប៊ុនថុល ប្រធានមន្ទីររ៉ែនិងថាមពលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីក្រោមឱវាទ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ២លានរៀល ចុះសួរសុខទុក្ខ លោក ស៊ឹម សារឿន អតីតប្រធានការិយាល័យធនធានរ៉ែ ដែលកំពុងសម្រាកព្យាបាលជំងឺ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំនិងការចុះត្រួតពិនិត្យស្ថានភាពគ្រោះរាំងស្ងួតនៅស្រុកបាកាន ខេត្តពោធិ៍សាត់
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំនិងការចុះត្រួតពិនិត្យស្ថានភាពគ្រោះរាំងស្ងួតនៅស្រុកបាកាន ខេត្តពោធិ៍សាត់
លោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ និងលោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យគ្រោះរាំងស្ងួតនៅឃុំត្រពាំងជង ស្រុកបាកាន នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរកវិធានការអន្តរាគមន៍សង្គ្រោះ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក សោម វិសាល អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ
សកម្មភាពអាជ្ញាធរ
លោក សោម វិសាល អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បានបើកកិច្ចប្រជុំវិសាមញ្ញ អាណត្តិទី៤ ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក ដើម្បីពិភាក្សា និងសម្រេចលើរបៀបវារៈការងារផ្សេងៗ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា
សកម្មភាពអាជ្ញាធរ
មន្ទីរអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធ Zoom ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ចាន់ វិចិត្រ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតាលោសែនជ័យ
សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតាលោសែនជ័យ
អភិបាលស្រុកតាលោសែនជ័យដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ចុះពិនិត្យផ្លូវគ្រួសក្រហមនិងកៅស៊ូនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ចុះពិនិត្យផ្លូវគ្រួសក្រហមនិងកៅស៊ូនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានចុះត្រួតពិនិត្យផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូ ដែលសាងសង់រួចរាល់ ១០០% ក្នុងឃុំឈើតុំ ដើម្បីជួយសម្រួលការធ្វើដំណើរ ជំរុញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ពលរដ្ឋភូមិជ្រៃក្រឹម យល់ព្រមបរិច្ចាគដី ដើម្បីពង្រីកផ្លូវថ្មីឱ្យធំទូលាយ
សកម្មភាពអាជ្ញាធរ
ពលរដ្ឋភូមិជ្រៃក្រឹម យល់ព្រមបរិច្ចាគដី ដើម្បីពង្រីកផ្លូវថ្មីឱ្យធំទូលាយ
អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះសម្របសម្រួលករណីពលរដ្ឋធ្វើរបងចូលចំណីផ្លូវថ្មីនៅភូមិជ្រៃក្រឹម ដោយពលរដ្ឋបានយល់ព្រមបរិច្ចាគដី ដើម្បីឱ្យផ្លូវមានទទឹងធំទូលាយ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម លៀង ពេជ្រ ចាត់ក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាធ្វើដំណើរជូនប្រជាពលរដ្ឋនៅសង្កាត់ស្វាយអាត់
សកម្មភាពអាជ្ញាធរ
ឯកឧត្តម លៀង ពេជ្រ ចាត់ក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាធ្វើដំណើរជូនប្រជាពលរដ្ឋនៅសង្កាត់ស្វាយអាត់
ពោធិ៍សាត់៖ ឯកឧត្តម លៀង ពេជ្រ បានចាត់តាំងក្រុមការងារ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ស្វាយអាត់ និងភូមិ ចុះពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលកំពុងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ តាមរយៈការចុះអន្តរាគមន៍ និងសម្របសម្រួលភ្លាមៗពីសំណាក់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បញ្ហាប្រឈមក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយបានជាស្ថាពរនៅថ្ងៃដដែលនោះ ដោយបានសម្រួលឱ្យការធ្វើដំណើរឡើងវិញប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរ ដើម្បីឱ្យដំណើរការដោះស្រាយបញ្ហានេះទទួលបានលទ្ធផលជោគជ័យ និងទាន់ពេលវេលា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកក្រគរ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភណភាព នៅផ្សារសាមគ្គីក្រគរ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកក្រគរ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភណភាព នៅផ្សារសាមគ្គីក្រគរ
ពោធិ៍សាត់៖ លោកស្រី មិត្ត សុភាព អភិបាលរង តំណាងលោកអភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងចម្រះ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ សោភណភាព អនាម័យ និងបរិស្ថាន នៅបរិវេណផ្សារសាមគ្គីក្រគរ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពទីប្រជុំជន សម្រួលដល់ការធ្វើដំណើរ និងការលក់ដូររបស់អាជីវករ ព្រមទាំងកាត់បន្ថយការចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដើម្បីធានាបាននូវបរិស្ថានស្អាត និងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានធ្វើការអប់រំណែនាំ និងអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋ ឱ្យចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងមិនត្រូវលក់ដូររំលោភលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកតាលោសែនជ័យ ចុះអន្តរាគន៍បូមទឹកសង្គ្រោះដំណាំស្រូវដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកតាលោសែនជ័យ ចុះអន្តរាគន៍បូមទឹកសង្គ្រោះដំណាំស្រូវដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាពលរដ្ឋជាក់ស្តែង ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកដោយសារ គ្រោះរាំងស្ងួត។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានចាត់វិធានការអន្តរាគន៍ជាបន្ទាន់ ដោយបញ្ជាការងារបូម និងបង្វែរប្រភពទឹកបន្ថែមចូលទៅក្នុងស្រែរបស់ប្រជាពលរដ្ឋ ដើម្បីសង្គ្រោះដំណាំស្រូវឱ្យទាន់ពេលវេលា និងកាត់បន្ថយការខូចខាតឱ្យបានច្រើនបំផុត។ ប្រតិបត្តិការចុះសង្គ្រោះស្រូវនេះ បាន និងកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងបណ្តាភូមិមួយចំនួន រួមមាន៖ ភូមិគោករំល, ភូមិព្រៃវាំង, ភូមិបួរច្រេស, ភូមិទួលថ្ម, ភូមិកោះវត្ត, ភូមិសិរីគន្ធា និងភូមិតាលោ។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ថានឹងបន្តតាមដានស្ថានភាពធាតុអាកាស និងការផ្គត់ផ្គង់ទឹកជាប្រចាំ ដើម្បីធានាថាស្រែប្រជាពលរដ្ឋទទួលបានទឹកគ្រប់គ្រាន់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកតាលោសែនជ័យ បានរៀបចំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ បានរៀបចំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានប្រចាំខែ ពិភាក្សាលើបញ្ហាប្រឈម ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកឱ្យកាន់តែល្អប្រសើរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកក្រគរ ប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន ដើម្បីសម្របសម្រួលតាមការស្នើសុំរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន ដើម្បីសម្របសម្រួលតាមការស្នើសុំរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់
ពោធិ៍សាត់៖ លោក ក្រូច សុខុន អភិបាលរងស្រុក តំណាង លោកអភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងអនាម័យបរិស្ថាន ព្រមទាំងសម្របសម្រួលតាមការស្នើសុំអន្តរាគមន៍ពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតនៅសាលាឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ រក្សាសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់បរិស្ថានជុំវិញតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងឆ្លើយតបចំពោះសំណើអន្តរាគមន៍ផ្សេងៗ ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិការ និងការវិនិយោគនៅក្នុងមូលដ្ឋានឃុំស្នាអន្សា ឱ្យកាន់តែមានរបៀបរៀបរយ និងប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកភ្នំក្រវាញ សហការជាមួយមន្ទីររៀបចំដែនដីខេត្ត ចុះសម្រុះសម្រួលដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ២៣គ្រួសារ នៅឃុំសំរោង
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកភ្នំក្រវាញ សហការជាមួយមន្ទីររៀបចំដែនដីខេត្ត ចុះសម្រុះសម្រួលដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ២៣គ្រួសារ នៅឃុំសំរោង
ពោធិ៍សាត់៖ លោក វង់ រ៉ាវី អភិបាលស្រុកស្តីទី និងលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមសម្រុះសម្រួល និងដោះស្រាយករណីទំនាស់ព្រំដី រវាងឈ្មោះ សួស សុវណ្ណរិទ្ធ និងប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ស្ថិតនៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ការចុះសម្រុះសម្រួលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្តល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង ស្របតាមនីតិវិធីច្បាប់ ដើម្បីបញ្ចប់ទំនាស់ព្រំដី និងរក្សាបាននូវសុខដុមរមនាក្នុងសហគមន៍មូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត