
ឯកឧត្តម លៀង ពេជ្រ ចាត់ក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាធ្វើដំណើរជូនប្រជាពលរដ្ឋនៅសង្កាត់ស្វាយអាត់
ពោធិ៍សាត់៖ ឯកឧត្តម លៀង ពេជ្រ បានចាត់តាំងក្រុមការងារ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ស្វាយអាត់ និងភូមិ ចុះពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលកំពុងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ តាមរយៈការចុះអន្តរាគមន៍ និងសម្របសម្រួលភ្លាមៗពីសំណាក់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បញ្ហាប្រឈមក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយបានជាស្ថាពរនៅថ្ងៃដដែលនោះ ដោយបានសម្រួលឱ្យការធ្វើដំណើរឡើងវិញប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរ ដើម្បីឱ្យដំណើរការដោះស្រាយបញ្ហានេះទទួលបានលទ្ធផលជោគជ័យ និងទាន់ពេលវេលា៕










