
អាជ្ញាធរស្រុកក្រគរ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភណភាព នៅផ្សារសាមគ្គីក្រគរ
ពោធិ៍សាត់៖ លោកស្រី មិត្ត សុភាព អភិបាលរង តំណាងលោកអភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងចម្រះ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ សោភណភាព អនាម័យ និងបរិស្ថាន នៅបរិវេណផ្សារសាមគ្គីក្រគរ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពទីប្រជុំជន សម្រួលដល់ការធ្វើដំណើរ និងការលក់ដូររបស់អាជីវករ ព្រមទាំងកាត់បន្ថយការចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដើម្បីធានាបាននូវបរិស្ថានស្អាត និងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានធ្វើការអប់រំណែនាំ និងអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋ ឱ្យចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងមិនត្រូវលក់ដូររំលោភលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ៕










