
មន្ទីរអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធ Zoom ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធ Zoom ។













ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាសរុប ១២លានរៀល ទៅប្រគល់ជូនគ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន ២គ្រួសារ (ក្នុងមួយគ្រួសារទទួលបាន ៦លានរៀល) ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកគ្រួសារ។


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាប្រមាណ ៧០នាក់ ក្នុងស្រុកភ្នំក្រវាញ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីសាកសួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈម និងពង្រឹងកិច្ចសហការអភិវឌ្ឍវិស័យអប់រំថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរប្រមាណជាង ១០០នាក់។


បុរីវប្បធម៌កោះសំពៅមាស គឺជាតំបន់ទេសចរណ៍ និងជាសួនលំហែកាយដ៏ពេញនិយមមួយ ស្ថិតនៅចំកណ្តាលដងស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។ កោះនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើម និងយកចិត្តទុកដាក់រៀបចំពីសំណាក់ឯកឧត្តម ស៊ុយ សែម រួមជាមួយអាជ្ញាធរខេត្ត។ បច្ចុប្បន្ន ទីកន្លែងនេះត្រូវបានកែលម្អឱ្យមានសួនច្បារស្អាត ភ្លើងពណ៌ចម្រុះ និងទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ សម្រាកលំហែកាយ បន់ស្រន់បារមីព្រះអង្គចៅសែន និងជាទីតាំងប្រារព្ធពិធីបុណ្យជាតិសំខាន់ៗ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនឱ្យខកខានក្នុងការចូលទស្សនាឡើយ។
