ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការចុះតាមដាន និងវាយតម្លៃការងារបញ្ជ្រាបយរនឌ័រ របស់មន្ទីអភវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
កិច្ចប្រជុំស្តីពីការចុះតាមដាន និងវាយតម្លៃការងារបញ្ជ្រាបយរនឌ័រ របស់មន្ទីអភវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឡាយ វិរៈបុត្រ អនុរដ្ឋលេខាធិការ លោកអនុប្រធានការិយាល័យ ក្រសួងអភិវឌ្ឍន៍ជនបទ និង ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ។ ប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព. ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៦៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចពិភាក្សាការងារគម្រោងអង្គការកុមារកម្ពុជារីករាយ
លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារគម្រោងអង្គការកុមារកម្ពុជារីករាយនៅក្នុងខេត្ដពោធិ៍សាត់ តាមរយៈ លោក ហាតមុត គិសិកិ និងលោកស្រី អុលឡា គិសិកិ ជាម្ចាស់មូលនិធិគីនចាន់ ដែលជួយគាំទ្រដល់វិស័យអប់រំ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ(អគារសិក្សា និងបណ្ណាល័យ)។ កិច្ចប្រជុំនេះដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកប្រធាន-អនុប្រធានមន្ទីរ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុក-ក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានពិភាក្សា ពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៦ចំណុចសំខាន់ៗ រួមមាន៖
ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
ទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
ទី៣៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែឧសភា ឆ្នាំ២០២៦។
ទី៤៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំទី៣ អាណត្តិទី៤ (ឆ្នាំ២០២៦) រយៈពេល១២ខែ។
ទី៥៖ ការធ្វើរបាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត។
និងទី៦៖ បញ្ហាផ្សេងៗ៕


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព
ឯកឧត្តមបណ្ឌិត លី ធុជ រួមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងតំណាង UNDP បានចុះពិនិត្យសកម្មភាពមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្រោមគម្រោងបោសសម្អាតមីនដំណាក់កាលទី៤ (CfR-IV)។ គណៈប្រតិភូក៏បានចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់ជនរងគ្រោះដោយសារមីន នៅស្រុកតាលោសែនជ័យ ដែលកំពុងទទួលបានការគាំទ្រផ្នែកជីវភាព និងការគាំពារសង្គម។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធ នៃការឧត្តមានុវត្តន៍ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន គ.វ.អ
ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធនៃការឧត្តមានុវត្តន៍» ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន គ.វ.អ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស សរុបប្រមាណ ៤០០ នាក់។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug តាមរយៈប្រព័ន្ធផ្សាយបន្តផ្ទាល់វីដេអូ (Zoom)
កិច្ចប្រជុំមានគោលបំណងវាយតម្លៃលទ្ធផលការងារ ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម ព្រមទាំងកំណត់ទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធី NoDrug ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន (ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា) រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ (អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម) បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» នៅក្នុងខេត្តពោធិ៍សាត់ ដើម្បីជានិមិត្តរូបនៃការរំលឹក និងពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈបូជា បួងសួងសុំបារមី «ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ» ប្រទានពរជ័យជូនជាតិមាតុភូមិ និងជោគជ័យ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បន្ទាប់ពីចុះសួរសុខទុក្ខកងកម្លាំងនៅទិសថ្មដា បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា និងបួងសួងនៅបូជនីយដ្ឋាន ឃ្លាំង មឿង និង ខាន់ ខៀវ ស្ថិតនៅ ស្រុកបាកាន ដើម្បីសុំសេចក្តីសុខ សន្តិភាព និងភាពចម្រើនជូនប្រទេសកម្ពុជា។ក្នុងពិធីនោះ សម្តេចបានបួងសួងសុំឱ្យបារមីទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជួយថែរក្សាថ្នាក់ដឹកនាំកម្ពុជា ជាពិសេស ហ៊ុន សែន និង ហ៊ុន ម៉ាណែត ឱ្យទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ។សម្តេចក៏បានជូនពរកងកម្លាំងការពារព្រំដែនឱ្យមានសុខភាពល្អ និងសុវត្ថិភាពក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ។
ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា, មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីអំពី ធ្វើបច្ចប្បន្នភាពប្រព័ន្ធផ្ទុកទិន័យរូបភាព និងឯកសារ ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មាន
លោក ញឹក បានខេង អភិបាលរងខេត្ត ទទួលបន្ទុកព័ត៌មាន បានបើកកិច្ចប្រជុំស្តីអំពី ធ្វើបច្ចប្បន្នភាពប្រព័ន្ធផ្ទុកទិន័យរូបភាព និងឯកសារ ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មាន ដោយមានការចូលរួមពី លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្ត មន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំធំថ្មី ស្ថានីយ៍វិទ្យុ និងទូរទស្សន៍៕


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះបំពេញបេសកកម្មត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សកម្មភាពព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តពោធិ៍សាត់
ផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ និងពិនិត្យសកម្មភាពជាក់ស្តែងនៅព្រំដែន (ដូចជាការដាក់របង និងកុងទីន័ររបស់ភាគីថៃ) ដើម្បីធានាតម្លាភាពតាមកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០២៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ចំណុចស្ពានមេទឹក, ច្រកស្ពានជ័យជំនះ, អូរភ្លក់ដំរី និងច្រកថ្មដា)។


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»
យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» បានផ្តោតសំខាន់ទៅលើយុវវ័យជាពិសេសទិសដៅសំខាន់នៅសិស្សានុសិស្សនៅតាមវិទ្យាល័យនានានៅទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងដល់ពួកគេឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយគុណប្រយោជន៍សម្រាប់ការសិក្សា សម្រាប់ការរស់នៅប្រចាំថ្ងៃ។ យើងជាពលរដ្ឋឌីជីថលល្អ គឺប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះជាមួយកំណើននៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងបណ្តាញសង្គមដូចជាហ្វេសប៊ុក និងតិកតុកឡើងខ្ពស់ ការបង្ការខ្លួនយើងពីការបំពុលដោយព័ត៌មានក្លែងក្លាយគឺជាកិច្ចការសំខាន់មួយ។ ដូច្នេះសូមទទួលយកនិងចែកចាយបន្តព័ត៌មានណាដែលមានប្រភពច្បាស់លាស់ និងផ្លូវការ។ យើងរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីសន្តិសុខព័ត៌មាន!


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស៊ុយ សែម និងឯកឧត្តម ទី ថានី អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ សំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ
ឯកឧត្តម ស៊ុយ សែម និង ឯកឧត្តម ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ មានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦៕

