
យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»
យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» បានផ្តោតសំខាន់ទៅលើយុវវ័យជាពិសេសទិសដៅសំខាន់នៅសិស្សានុសិស្សនៅតាមវិទ្យាល័យនានានៅទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងដល់ពួកគេឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយគុណប្រយោជន៍សម្រាប់ការសិក្សា សម្រាប់ការរស់នៅប្រចាំថ្ងៃ។ យើងជាពលរដ្ឋឌីជីថលល្អ គឺប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះជាមួយកំណើននៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងបណ្តាញសង្គមដូចជាហ្វេសប៊ុក និងតិកតុកឡើងខ្ពស់ ការបង្ការខ្លួនយើងពីការបំពុលដោយព័ត៌មានក្លែងក្លាយគឺជាកិច្ចការសំខាន់មួយ។ ដូច្នេះសូមទទួលយកនិងចែកចាយបន្តព័ត៌មានណាដែលមានប្រភពច្បាស់លាស់ និងផ្លូវការ។ យើងរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីសន្តិសុខព័ត៌មាន!










