
កិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធ នៃការឧត្តមានុវត្តន៍ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន គ.វ.អ
ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធនៃការឧត្តមានុវត្តន៍» ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន គ.វ.អ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស សរុបប្រមាណ ៤០០ នាក់។










