
ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន (ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា) រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ (អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម) បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» នៅក្នុងខេត្តពោធិ៍សាត់ ដើម្បីជានិមិត្តរូបនៃការរំលឹក និងពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ។










