
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈបូជា បួងសួងសុំបារមី «ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ» ប្រទានពរជ័យជូនជាតិមាតុភូមិ និងជោគជ័យ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បន្ទាប់ពីចុះសួរសុខទុក្ខកងកម្លាំងនៅទិសថ្មដា បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា និងបួងសួងនៅបូជនីយដ្ឋាន ឃ្លាំង មឿង និង ខាន់ ខៀវ ស្ថិតនៅ ស្រុកបាកាន ដើម្បីសុំសេចក្តីសុខ សន្តិភាព និងភាពចម្រើនជូនប្រទេសកម្ពុជា។ក្នុងពិធីនោះ សម្តេចបានបួងសួងសុំឱ្យបារមីទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជួយថែរក្សាថ្នាក់ដឹកនាំកម្ពុជា ជាពិសេស ហ៊ុន សែន និង ហ៊ុន ម៉ាណែត ឱ្យទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ។សម្តេចក៏បានជូនពរកងកម្លាំងការពារព្រំដែនឱ្យមានសុខភាពល្អ និងសុវត្ថិភាពក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។










